• 2020-05-01 06:26:15
  • បាល់ទាត់

តើកីឡាករ​ទាំង១០​នេះ អ្នកណា​ប៉េណាល់ទី​ជោគជ័យ​ជាងគេ?

  • 2020-05-01 06:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ទម្លាយ​សំណាញ​​់របស់អ្នកចាំទីដៃស្អិត ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ ក្រោម​ក្រសែ​ភ្នែក​​អ្នក​គាំទ្រ​រាប់​ពាន់​រាប់​ម៉ឺន​នាក់ ពោល​គឺកីឡាករ​ម្នាក់ៗ​រង​សម្ពាធ​ខ្លាំង។ យ៉ាងណាពួកគេ​ខ្លះ​ធ្វើ​បាន​ល្អ និង​ខ្លះ​ទៀត​ក៏​ធ្វើមិនបានល្អ។ មាន​សំណួរ​មួយ​បាន​ចោទ​សួរ​ថានៅ​លើ​ពិភពលោកបច្ចុប្បន្ន​ តើ​អ្នកណា​ជា​អ្នកជាមច្ចុរាជ១១ម៉ែត្រក្នុងប្រអប់គ្រោះថ្នាក់ល្អបំផុត?

បើតាម​គេហទាំំព័រ Macar ​គឺខ្សែ​ប្រយុទ្ធ​ Eden Hazard របស់ Real Madrid។ Hazard ទទួល​បាន​ភាគរយ​ជោគជ័យ​ ៨៨​% ខ្ពស់​ជាង​គេ​បំផុត ដោយក្នុង​ចំណោម​បាល់​ប៉េណាល់ទី ៥៦គ្រាប់​ក្នុង​អាជីព គេធ្វើ​បាន​សម្រេច​ ​៤៩​គ្រាប់ ខណៈការ​បរាជ័យ​ ​មាន​តែ​ ៧​គ្រាប់​ប៉ុណ្ណោះ។ ​

១. Eden Hazard៖ ប៉េណាល់ទី​ចូល ៤៩​គ្រាប់ អត់​ចូល ៧​គ្រាប់ អត្រា​ជោគជ័យ ៨៨%

២. Karim Benzema៖ ប៉េណាល់ទី​ចូល ១៥​គ្រាប់ អត់​ចូល ២​គ្រាប់ អត្រា​ជោគជ័យ ៨៨%

៣. Cristiano Ronaldo៖ ប៉េណាល់ទី​ចូល ១២១​គ្រាប់ អត់​ចូល ២២គ្រាប់ អត្រា​ជោគជ័យ ៨៥%

៤. Harry Kane៖ ប៉េណាល់ទី​ចូល ៣៧​គ្រាប់ អត់​ចូល ៧គ្រាប់ អត្រា​ជោគជ័យ ៨៤%

៥. Luis Suarez៖ ប៉េណាល់ទី​ចូល ៤០​គ្រាប់ អត់​ចូល ៩គ្រាប់ អត្រា​ជោគជ័យ ៨២%

៦. Mohamed Salah៖ ប៉េណាល់ទី​ចូល ១៣​គ្រាប់ អត់​ចូល ៣គ្រាប់ អត្រា​ជោគជ័យ ៨១%

៧. Neymar៖ ប៉េណាល់ទី​ចូល ៥១​គ្រាប់ អត់​ចូល ១៣គ្រាប់ អត្រា​ជោគជ័យ ៨០%

៨. Sergio Aguero៖ ប៉េណាល់ទី​ចូល ៤៦​គ្រាប់ អត់​ចូល ១៣គ្រាប់ អត្រា​ជោគជ័យ ៧៨%

៩. Lionel Messi៖ ប៉េណាល់ទី​ចូល ៨៩​គ្រាប់ អត់​ចូល ២៦គ្រាប់ អត្រា​ជោគជ័យ ៧៧%

១០. Antoine Griezmann៖ ប៉េណាល់ទី​ចូល ១៧​គ្រាប់ អត់​ចូល ៨គ្រាប់ អត្រា​ជោគជ័យ ៦៨%៕

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់