• 2020-04-24 02:37:06
  • ប្រដាល់

ប៉ះ​គ្នា​ហើយ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ យ៉េន​ ឌីណា​ ផល​ សោភ័ណ្ឌ​ លើ​សង្វៀន​បាយ័ន​

  • 2020-04-24 02:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ និង​ល្បីឈ្មោះ​ដូច​គ្នា​ យ៉េន​ ឌីណា​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​ខ្មែរ​និង​ខ្មែរ​ជា​មួយ​អ្នក​លេង​កែង​ ផល​ សោភ័ណ្ឌ​ លើ​សង្វៀន​បាយ័ន​រសៀល​ថ្ងៃ​អាទិត្យ​នេះ។​

កីឡាករ យ៉េន ឌីណា

គូ​នេះ​អាច​ថា​ជា​រឿង​កម្រ​មួយ​ដែល​បាន​ប៉ះ​គ្នា​ ព្រោះ​ជា​ធម្មតា​លុះ​ត្រា​ណា​លេង​ខ្សែក្រវាត់​ ឬ​ពាន​រង្វាន់​ណា​មួយ​ទើប​អាច​ជួប​គ្នា​ ខណៈការ​ជួប​នោះ​ភាគ​ច្រើន​វគ្គ​សំខាន់​ទៀត​ផង។​ ប៉ុន្តែ​សម័យ​ COVID-19​ នេះ​តម្រូវ​ឲ្យ​ពួកគេ​ជួប​គ្នា​ហើយ។​

បើ​និយាយ​ពី​សមត្ថភាព​ និង​កម្រិត​បច្ចេកទេស​វិជ្ជា​គុន​វិញគឺ​ម្យ៉ាង​ម្នាក់​នោះ​ទេ​ ម្នាក់​ចូលចិត្ត​វ៉ៃ​ហើយ​វ៉ៃ​ទៀត​បើ​មាន​ចន្លោះ​ផ្ដួល​ឲ្យ​សន្លប់​តែ​ម្ដង​ ចំណែក​ម្នាក់​ទៀត​វ៉ៃ​ដក​វ៉ៃ​ដក​តាម​ដំណើរ​ភាគ​ច្រើន​វ៉ៃ​ត្រឹម​យក​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។​

ផល សោភ័ណ្ឌ ប្រកួតកន្លងទៅ

សម្រាប់​ជ័យជម្នះ​ក៏​ដូច​ជា​ភាគរយ​នោះ​រវាង​ យ៉េន​ ឌីណា​ និង​ ផល​ សោភ័ណ្ឌ​ នេះ​ពិបាក​ស្មាន​ទុក​មុន​ណាស់​ ដូច​ទៅ​និង​ការ​លើក​ឡើង​ខាង​លើ​អញ្ចឹង​សុទ្ធតែ​អ្នក​មាន​បទ​ពិសោធ​ច្រើន​និង​គ្រង​ខ្សែក្រវាត់​មិន​តិច​នោះ​ទេ​ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​តទៅ​ក្នុង​ថ្ងៃ​អាទិត្យ៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់