• 2020-04-20 14:03:49
  • ព័ត៌មាន

La Liga និង​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​ រួម​គ្នា​បង្កើត​មូលនិធិ​​ជួយ​កីឡាករ

  • 2020-04-20 14:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Luis Rubiales ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​ និង​លោក​ Javier Tebas ប្រធាន​ La Liga បាន​ឯកភាព​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្នុង​បង្កើត​មូលនិធិ​ជួយ​ទៅ​ដល់​កីឡាករ​ ដែល​កំពុង​ជួប​វិបត្តិ​ដោយ​សារ​ស្ថានភាព​កូវីដ-១៩​។

មូលនិធិ​ដែល​ផ្ដួច​ផ្ដើម​ដោយ​ខាង​ សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​ និង​ La Liga ខាង​លើ​នេះ​មាន​គម្រោង​រហូត​ទៅ​ដល់​ជាង​ ១១​លាន​ដុល្លារ​ឯណោះ​។

ការ​បង្កើត​មូលនិធិ​នេះ​ ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រាល​ទៅ​ដល់​ កីឡាករ​ណា​ដែល​ជួប​វិបត្តិ​ខ្លាំង​នៅ​ក្នុង​កំឡុង​ពេល​ ដែល​ជំងឺ​កូវីដ-១៩​ ​នៅ​តែ​បន្ត​រីក​រាល​នេះ​ ដែល​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ការ​ប្រកួត​នានា​។

មិន​តែ​ប៉ុណ្ណោះ​ ខាង​សហព័ន្ធ​ និង​ លីគ​កំពូល​ខាង​លើ​នេះ​ ក៏​បាន​ធ្វើ​ការ​កាត់​ចំណូល​ពី​សិទ្ធិ​ផ្សាយ​ទូរទស្សន៍​មួយ​ចំនួន​ ដើម្បី​ទៅ​ជួយ​ដល់​ សហព័ន្ធ​ ស្ថាប័ន​ប៉ារ៉ាអូឡាំពិក​ និង​ស្ថាប័ន​អូឡាំពិក​ ដែល​កំពុង​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ​៕

ប្រភព៖ standard ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី