• 2020-04-16 03:18:57
  • បាល់ទាត់

Mourinho ដឹក​នាំ​ Spurs កើត​ឬ​អត់​នឹង​ដឹង​នៅ​រដូវ​កាល​ក្រោយ​

  • 2020-04-16 03:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​ចូល​កាន់​ដំណែង​ជា​អ្នក​ចាត់​ការ​របស់​ Tottenham Hotspur របស់​ Jose Mourinho បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​ទៅ។

​ភ្ញាក់​ផ្អើល​​ដោយ​សារ​ Jose Mourinho ធ្លាប់​សន្យា​កាល​ដឹកនាំ​ Chelsea ថា​លោក​នឹង​មិន​ទៅ​ចូលរួម​ជាមួយ​ Tottenham ដែល​ជា​គូ​ប្រជែង​នៅ​ទីក្រុង​ឡុង​ជាមួយ​​ក្លឹប​រហស្សនាម​ថា​តោខៀវ​​ដាច់​ខាត។​ យ៉ាង​ណា​ភាព​លេចធ្លោ​របស់​លោក​ល្អ​បាន​តែ​ដំបូង​ប៉ុណ្ណោះ​រួច​ក៏​ស្រុត​ចុះ​វិញ​ក្រោយ​ដឹកនាំ​ក្រុម​ចាញ់​ និង​ធ្លាក់​ចេញ​ពី​ពាន​ធំៗ​បន្ត​បន្ទាប់។​

មូលហេតុ​​ពី​ក្រោយ​ការ​មិន​ជោគជ័យ​​រដូវ​កាល​ដំបូង​ជាមួយ​ Spurs គឺ​ដោយ​សារ​ Mourinho មក​កាន់​ក្លឹប​ហាក់​យឺត​ពេល​បន្តិច​​ហើយ​ ពោល​គឺ​ក្រោយ​ការ​ដោះដូរ​​ធំ​ត្រូវ​បិទ​ទ្វារ​ ចំណែក​ខ្សែ​ប្រយុទ្ធ​សំខាន់​ៗ​ដូចជា​ Kane និង​ Son ក៏​រង​របួស​ថែម​ទៀត​ ដូច្នេះ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​សំណូមពរ​ឲ្យ​គ្រប់​គ្នា​វាយ​តម្លៃ​លោក​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់