• 2020-04-16 03:12:29
  • បាល់ទាត់

Lucas៖ គាត់ (Kane) មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង

  • 2020-04-16 03:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម Harry Kane ត្រូវ​បាន​គេ​ភ្ជាប់​ថា​នឹង​​​ចេញ​ពី​​រ​​ក្រុម​មាន់​ខ្នាយ​មាស ទៅ​​លេង​នៅ Real Madrid, Barcelona និង Man Utd ។ ​ជាមួយ​ដំណឹង​ចេញ​នេះ​មិត្ត​រួម​ក្រុម Lucas Moura សង្ឃឹម Kane នឹង​បន្ត​នៅ Spurs ព្រោះ​គេ​ពិត​ជា​សំខាន់​ណាស់​ និង​ពិបាក​រក​កីឡាករ​មក​​ជំនួស​។

Lucas និង Harry Kane

ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល Lucas បញ្ជាក់ ៖«គាត់ (Kane) មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង។ វា​មិន​ងាយ​ស្រួល​ឡើយ ក្នុង​ការ​រក​កីឡាករ​ដូច​គាត់»។

Lucas បន្ត​ថា វា​​​ពិបាក​និយាយ​អំពី​អនាគត អំពី​ការចរចា ព្រោះ​វា​ជា​​ការ​សម្រេច​ចិត្ត​របស់​បុគ្គល ប៉ុន្តែ​គេ​ចង់​លេង​ជាមួយ Harry Kane ទៀត​នៅ​រដូវ​កាល​ក្រោយ ហើយ​ថាកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់ និង​រក​គ្រាប់​បាល់​បាន​ស្ទើរ​គ្រប់​ការ​ប្រកួត៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់