• 2020-04-15 01:16:03
  • បាល់ទាត់

Inter Milan ​ចង់​បាន​ម្នាក់​នេះ​ពី Barca ​វិញ ​បើ​លក់ Martinez ​ចេញ​

  • 2020-04-15 01:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Inter Milan ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Antoine Griezmann ​ពី​ក្រុម FC Barcelona ​ប្រសិន​ណា​បើ​ពួកគេ​យក​កីឡាករ Martinez ​ទៅ Camp Nou ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ។

​ក្រុម​របស់​លោក Conte ​បាន​ចាត់​ទុក Martinez ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម ​ដោយ​មិន​ចង់​លក់​ចេញ​នោះ​ទេ។ តែ​បើ​សិន​ជា​ក្រុម Barcelona ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​យក​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ទៅ​មែន ​នោះ​ពួកគេ​ក៏​មាន​ជម្រើស​ស្វែង​រក​កីឡាករ​ថ្មី​មក​ជំនួស​ផង​ដែរ។ ​ម្នាក់​ដែល​ក្រុម Inter Milan ​មើល​ឃើញ​នោះ​គឺ Griezmann។ ​លោក Conte ​អាច​យក​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ​បាន ​ដោយ​អាច​ប្រើ​ជា​ថ្នូរ​ក្នុង​លក្ខខណ្ឌ​ជាមួយ Martinez ​។

​ក្រុម​អ្នក​មាន​បុណ្យ ​ចង់​បាន​ខ្សែ ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​ខាង​លើ ដើម្បី​ទៅ​ជំនួស​តំណែង​របស់ Saurez ​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ ​និង​សល់​កុងត្រា​ជាមួយ​ក្លឹប​តែ​១​រដូវ​កាល​ទៀត​ប៉ុណ្ណោះ។ ​តម្លៃ​ខ្លួន​របស់ Martinez ​ត្រូវ​បាន​គេ​ស្មាន​ឃើញ​ថា​អាច​ដល់​១០០​លាន​ផោន​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់