• 2020-04-13 02:09:20
  • បាល់ទាត់

Spurs បើក​ផ្លូវ​ឲ្យ Kane ចាកចេញ ដោយ​កំណត់​តម្លៃ​ខ្លួន​ក្នុង​កំណត់ត្រា​២០០​លាន​ផោន

  • 2020-04-13 02:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Spurs លោក​ Daniel Levy នឹង​​អនុញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ Harry Kane ចាកចេញ​ទៅ​កាន់​ Manchester United ឬ​ក្លឹប​ផ្សេង​ក្នុង​តម្លៃ​ខ្លួន​២០០​លាន​ផោន។

កត្តា​ដែល​ជំរុញ​ឲ្យ Spurs ធ្វើ​បែប​នេះ​ដោយ​សារ​តែ​ពួក​គេ​​បារម្ភ​ពី​ហិរញ្ញវត្ថុ​​និង​បាល់ទាត់​ត្រូវ​បាន​ផ្អាក​ដោយ​សារ​វីរុស​កូរ៉ូណា។ លោក Levy បាន​សម្រេច​ចិត្ត​ថា ក្លឹប​នឹង​យល់​ព្រម​សម្រាប់​ការ​ឲ្យ​ Kane ទៅ​រក​ក្លឹប​ថ្មី​នៅ​រដូវ​ក្ដៅ​នេះ។

Tottenham បារម្ភ​ពី​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ការ​បិទ​ប្រទេស​នា​ពេល​បច្ចុប្បន្ន​ជាង​ក្លឹប​ផ្សេង​ៗ​ទាំង​អស់ ព្រោះ​តែ​ពួក​គេ​នៅ​តែ​កំពុង​ចំណាយ​លើ​កីឡដ្ឋាន​ថ្មី​មាន​តម្លៃ​១​ប៊ីលាន​ដុល្លារ​​ដែល​កំពុង​ប្រើ​រាល់​ថ្ងៃ។

តាម​របាយការណ៍​ Spurs ជំពាក់ ៦៣៧ លាន​ផោន​លើ​ប្រាក់​កម្ចី​ធ្វើ​កីឡដ្ឋាន​និង​៨៣ លាន​ផោន​លើ​ថ្លៃ​ផ្ទេរ​កីឡាករ។ ហើយ​លោក​ Levy ត្រូវ​បាន​គេ​ដឹង​ថា​មាន​ការ​មិន​សម្បារយ៉ាងខ្លាំងចំពោះ​ការ​និយាយ​​ថ្មីៗ​នេះ​របស់ Kane ដែល​ថា​រដូវ​កាល​នៃ​ក្របខ័ណ្ឌ​ Premier League​ គួរ​តែ​ត្រូវ​លុបចោល ប្រសិនបើវាមិនត្រូវបានបញ្ចប់នៅចុងខែមិថុនា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់