• 2020-04-10 04:02:00
  • ប្រដាល់

ចុង​ក្រោយ UFC 249 ​ត្រូវ​រំសាយ​ចោល​ហើយ ទោះ​ខិត​ខំ​យ៉ាង​ណា​ក៏​ដោយ​

  • 2020-04-10 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត UFC 249 ​ត្រូវ​បាន​ប្រកាស​រំសាយ​ចោល​ហើយ ​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​ភាគី​ដៃ​គូ​ផ្សព្វផ្សាយ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Dana White ​ប្រធាន UFC ​។

​ដំបូង​ឡើយ​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ដោយ​ប្រកួត​បិទ​ទ្វា ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ដើម្បី​ការ​ពារ​ឆ្លង​មេរោគ​ Covid-19 ​។ ​តែ​កាល​ពី​ម្សិលមិញ​នេះ ​លោក White ​បាន​ប្រកាស​ជា​ថ្មី​ថា ​ការ​ប្រកួត​ត្រូវ​រំសាយ​ចោល​ហើយ ​ព្រោះ​ថា​ថ្នាក់​ដឹក​នាំ​នៃ​ដៃ​គូ​ផ្សព្វផ្សាយ​ទាំង​អស់ ​បាន​ស្នើ​សុំ​ឱ្យ​មិន​ឱ្យ​មាន​ការ​ប្រកួត​នេះ​ទេ។

​មិន​ត្រឹម​តែ​១​ព្រឹត្តិការណ៍​នេះ​ទេ ​ការ​ប្រកួត UFC ​ទាំង​អស់​ដែល​នៅ​សល់​ក៏​អាច​នឹង​ត្រូវ​រំសាយ​ចោល​ផង​ដែរ ដោយសារ​តែ​វិបត្តិ​មេរោគ​ឆ្លង Covid-19 ​វាយ​លុក​ខ្លាំង។ ​នៅ​ឆ្នាំ​២០២០​នេះ ​ការ​ប្រកួត UFC ​មាន​រហូត​ដល់​៤២​ព្រឹត្តិការណ៍​ឯ​ណោះ ​ដោយ​នៅ​សល់​ការ​ប្រកួត​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ ​ដែល​មិន​ទាន់​ដឹង​ច្បាស់​ថា​អាច​លេង​បាន​ឬ​អត់​នោះ​ទេ ដោយ​ចាំ​មើល​ការ​គ្រប់គ្រង​មេរោគ Covid-19 ​សិន៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់