• 2020-04-09 02:50:48
  • បាល់ទាត់

Southampton និង AC Milan សុទ្ធ​តែ​ចង់បាន​ Zlatan ថ្មី ដែល​រក​បាន​១១​គ្រាប់​រដូវ​កាល​នេះ

  • 2020-04-09 02:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះផ្សាយ​របស់ Hitc, Southampton ក្លឹប​ធំ​មួយ​​នៅ​ Premier League បាន​​ចាប់​អារម្មណ៍​ចង់​បាន​ Gianluca Scamacca ដែល​គេ​ចាត់​ទុក​​ជា Zlatan Ibrahimovic ថ្មី ក្នុង​សតវត្ស​ទី​២១​នេះ ចំណែក AC Milan របស់អ៊ីតាលីក៏ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូបនេះ​ដូច​គ្នា។

សារព័ត៌មាន Corriere dello Sport បាន​ឱ្យ​ដឹង​ដា Milan បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​អ៊ីតាលីវ័យ២១ឆ្នាំ Scamacca ជា​បេក្ខជន​​ល្អ​បំផុត សម្រាប់​ជំនួស​​កន្លែង Zlatan នៅ​ជួរ​មុខ​ក្នុង​រដូវ​​ក្ដៅ​ខាង​មុខ។

ចំណែក​គេហទំព័រ Tuttomercatoweb ក៏​បាន​រាយការណ៍​ថា ក្លឹប​រហស្សនាម The Saints របស់​អង់គ្លេស ក៏​បាន​ឃ្លាំ​មើល​ការ​រីកចម្រើន​របស់​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី Scamacca អស់មួយរយៈពេល​ផង​​ដែរ។

ខ្សែ​ប្រយុទ្ធ​កណ្ដាល​កម្ពស់ ១,៩៣ ម៉ែត្រ Scamacca ដែល​មាន​​ជំនាញ​និង​ស្តាយ​ដូច​ អតីត​កីឡាករ Manchester United, Barcelona និង PSG កម្ពស់​ខ្ពស់ Zlatan រក​បាន​ ១១​ គ្រាប់​ឱ្យ​ក្លឹប Ascoli Calcio 1898 F.C. ក្នុង​ការ​បង្ហាញ​ខ្លួន ២៥​ លើក​ក្នុង​រដូវ​កាល​នេះ។

ប្រវត្តិ​លេង​របស់ Gianluca Scamacca

លេងឈុតយុវជន

  • Roma

  • ២០១៥–២០១៧ លេង​នៅ PSV Eindhoven

  • ២០១៧ លេង​នៅ Sassuolo

លេងឈុតធំ

  • ២០១៦-២០១៧ លេងនៅ Jong PSV បង្ហាញខ្លួនបាន ៣ ដងរកបាន ០ គ្រាប់

  • ២០១៧ លេងនៅ Sassuolo បង្ហាញខ្លួនបាន ៣ដង រកបាន ០ គ្រាប់

  • ២០១៨ លេងនៅ Cremonese (ខ្ចីជើង) បង្ហាញខ្លួនបាន ១៤ ដងរកបាន ១ គ្រាប់

  • ២០១៨-២០១៩ លេងនៅ PEC Zwolle (ខ្ចីជើង) បង្ហាញខ្លួនបាន ៨ ដងរកបាន ០ គ្រាប់

  • ២០១៩ លេងនៅ Ascoli (ខ្ចីជើង) បង្ហាញ​ខ្លួន ២៥​ លើក​រក​បាន​ ១១​ គ្រាប់

លេងឱ្យក្រុមជម្រើសជាតិអ៊ីតាលី

  • ២០១៤–២០១៦ U17 បង្ហាញខ្លួនបាន ២៨ ប្រកួត រកបាន ៦ គ្រាប់

  • ២០១៦–២០១៧ U18 បង្ហាញខ្លួនបាន ៤ ប្រកួត រកបាន ៣ គ្រាប់

  • ២០១៧–2018 U19 ង្ហាញខ្លួនបាន ១១ ប្រកួត រកបាន ៨ គ្រាប់

  • ២០១៨–២០១៩ U20 ង្ហាញខ្លួនបាន ១២ ប្រកួត រកបាន ៥ គ្រាប់

  • ២០១៨ -បច្ចុប្បន្ន U21 ង្ហាញខ្លួនបាន ៨ ប្រកួត រកបាន ៤ គ្រាប់៕

ប្រភព៖ Hit ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់