- 2020-04-08 11:20:13
- ព័ត៌មាន
Solskjaer៖ Man Utd នឹងកេងចំណេញពីជំងឺកូវីដ-១៩ ក្នុងទីផ្សារកីឡាករ
- 2020-04-08 11:20:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer៖ Man Utd នឹងកេងចំណេញពីជំងឺកូវីដ-១៩ ក្នុងទីផ្សារកីឡាករ
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកអាចនឹងកេងចំណេញពីជំងឺកូវីដ-១៩ នៅក្នុងទីផ្សារកីឡាករ។
លោកបាននិយាយថា៖ " បាល់ទាត់នឹងត្រលប់មកធម្មតាវិញក្នុងពេលខាងមុខ ហើយយើងត្រូវតែត្រៀមខ្លួន។ យើងចង់ល្អដាច់គេគ្រប់យ៉ាង ហើយប្រាកដណាស់ក្នុងពេលនេះ យើងកំពុងតែនិយាយជាមួយកីឡាករ ពីផែនការរបស់យើង ពីក្បួនយុទ្ធសាស្ត្រជាដើម " ។
លោកបានបន្តថា៖ " ក្រោយមកយើងមើលក្នុងទីផ្សារកីឡាករ គ្មាននរណាដឹងថា ទីផ្សារកីឡាករនឹងប្រែជាយ៉ាងណា? គ្មាននរណាដឹងថា ក្លឹបណាត្រូវលក់កីឡាករ? [ដើម្បីដោះទាល់] ខ្ញុំដឹងថា Man Utd ជាក្លឹបមានសេដ្ឋកិច្ចល្អជាងគេ ហើយខ្ញុំប្រាកដថា ក្លឹបយើងមានសមត្ថភាពក្នុងកិច្ចការអស់ទាំងនេះ " ។
អំឡុងកូវីដ-១៩ នេះ ប្រកួតស្ទើរតែទាំងអស់ក្នុងទ្វីបអឺរ៉ុប (លើកលែងតែប្រទេសបេឡារូស) បានផ្អាកអស់ហើយ។ កំឡុងពេលផ្អាកនេះ ក្លឹបមួយចំនួនក៏ត្អូញត្អែរពីបញ្ហាចំណូលផងដែរ ខណៈក្លឹបមួយចំនួនប្រុងនឹងប្រកាសក្ស័យធនហើយ៕