- 2020-04-08 09:29:13
- បាល់ទាត់
Mane៖ Jurgen ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់
- 2020-04-08 09:29:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mane៖ Jurgen ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់
ចន្លោះមិនឃើញ
កីឡាករវ័យ២៧ Sadio Mane បានអភិវឌ្ឍខ្លួនក្លាយជាខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោកម្នាក់ ក្រោមការណែនាំរបស់លោក Jurgen Klopp ហើយកីឡាករសេណេហ្គាល់បានកោតសរសើរលោក Jurgen ថាជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់។
ខ្សែប្រយុទ្ធក្រុមហង្សក្រហមបញ្ជាក់បែបនេះ ៖«Jurgen ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ គាត់ដឹកនាំកូនក្រុមរបស់គាត់ទៅកម្រិតថ្មីមួយទៀត»។
Mane បានក្លាយទៅជាកីឡាករស្នូលរបស់ Klopp នៅទឹកដី Anfield ដោយគេទទួលបានស្បែកជើងមាស កាលពីរដូវកាលមុនជាមួយ Pierre-Emerick Aubameyang និងមិត្តរួមក្រុម Mohamed Salah។
ខ្សែប្រយុទ្ធសេណេហ្គាល់ថា គ្មានអ្វីត្រូវសង្ស័យឡើយ បើគ្មានវត្តមាន Klopp ដឹកនាំទេ ក្រុមហង្សក្រហមដែលខកខានលើកពាន Premier League រយៈពេល៣០គត់ មិនមានថ្ងៃនេះឡើយ។
Mane ប្រាប់ Rakuten TV ថា ៖«គាត់តែងទេវិជ្ជមាន បើអ្នកចាញ់ គាត់តែងតែរកពាក្យល្អៗជំរុញអ្នក ដែលធ្វើឱ្យអ្នកឈ្នះវិញ។ គាត់ដឹងពីរបៀបអភិវឌ្ឍកីឡាករ ឱ្យទៅកម្រិតមួយទៀត ពេលពួកគេគិតថា មិនអាចលេងកើត»។
Klopp បានកសាងកេរ្តិ៍ឈ្មោះក្លាយជាគ្រូបង្វឹកល្អបំផុតមួយរូបលើពិភពលោក ដោយមុនមកដឹកនាំ Liverpool ក្នុងឆ្នាំ២០១៥ លោកបានជួយឱ្យ Borussia Dortmund លើកពានលីគកំពូលអាល្លឺម៉ង់ Bundesliga។
បុរសសញ្ជាតិអាល្លឺម៉ង់វ័យ៥២ឆ្នាំ ដឹកនាំ Liverpool ឈ្នះ Champions League រដូវកាលមុន ហើយជួយឱ្យហង្សក្រហមឈ្នះ ២៥ពិន្ទុ នៅ Premier League ក្នុងរដូវកាលនេះ មុនកើតមានវិបត្តិ Covid-19៕