• 2020-04-07 12:35:46
  • បាល់ទាត់

Shaw៖ បើ​បាន​លេង​ជា​មួយ​ Zlatan បើ​មិន​ប្រយ័ត្ន​ដឹង​តែ​រឿង​ធំ​ហើយ​

  • 2020-04-07 12:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​ក្លឹប​ Manchester United កីឡាករ​ Luke Shaw បាន​និយាយ​រៀប​រាប់​បទពិសោធន៍​កាល​ពី​ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovicនៅ​លេង​ជា​មួយ​ក្លឹប​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​ថា​ ​នៅ​ពេល​ក្នុង​ទីលាន​ហ្វឹកហាត់​គេ​តឹងតែង​ណាស់​ ប្រសិន​ជា​អ្នក​នៅ​ក្នុង​ក្រុម​ជា​មួយ​គេ​ ហើយ​ក្រុម​នោះ​ចាញ់​ អ្នក​ច្បាស់​ជា​មាន​បញ្ហា​ធំ​ជា​មិន​ខាន​។

Shaw បាន​និយាយ​ថា​ ៖ " ខ្ញុំ​គិត​ថា​ ពួក​យើង​ចូល​ចិត្ត​ Zlatanនៅ​ពេល​គេ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ ដោយសារតែ​គេ​ចូល​ចិត្ត​កំប្លុកកំប្លែង​ច្រើន​ ម្យ៉ាង​វិញ​ទៀត​ទោះបី​ជា​គេ​មាន​អាយុ​ច្រើន​ក្ដី​ តែ​គេ​ជា​កីឡាករ​មួយ​ដែល​មាន​ទេពកោសល្យ​នៅ​ទី​នោះ​ " ។

ខ្សែ​ការពារ​ស្លាប​រូប​នេះ​បាន​និយាយ​​បន្ត​ថា​ ៖ " នៅ​ក្នុង​ទីលាន​ហ្វឹកហាត់​វិញ​ Zlatan តឹង​តែង​ណាស់​ ដោយ​សារ​តែ​គេ​មិន​សប្បាយ​ចិត្ត​ទេ​ នៅ​​ពេល​ចាញ់​ទោះ​ជា​ការ​ហ្វឹកហាត់​នោះ​មិន​សំខាន់​ប៉ុណ្ណា​ក៏​ដោយ​ ប្រសិន​ជា​អ្នក​នៅ​ក្នុង​ក្រុម​ជា​មួយ​គេ​ ហើយ​ក្រុម​នោះ​ចាញ់​ អ្នក​ច្បាស់​ជា​មាន​បញ្ហា​ធំ​ជា​មិន​ខាន​ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​គិត​ថា​អ្នក​នៅ​ក្នុង​ក្លឹប​ទាំង​អស់​ស្រលាញ់​ចូល​ចិត្ត​គេ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​មក​លេង​ឲ្យ​ក្លឹប​ Manchester United កាល​ពី​ឆ្នាំ ២០១៦​រហូត​ដល់​ឆ្នាំ ២០១៨​ ដោយ​ចូល​លេង​បាន​ ៥៣​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ២៩​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់