• 2020-04-06 01:51:26
  • បាល់ទាត់

Ancelotti មាន​មហិច្ឆតា​យក James និង Bale មក Everton ទាំង​ពីរ​នាក់

  • 2020-04-06 01:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti បាន​បង្ហាញ​​មហិច្ឆតា​​គ្រោង​​ទិញ​យក Gareth Bale និង James Rodriguez មក​ចូលរួម​ជាមួយ Everon។

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​មាន​បំណង​ចង់​ឲ្យ Everton ក្លាយ​ជា​ក្រុម​​​​ខ្លាំង​មួយ​ស្ថិត​នៅ​លំដាប់​ក្រុម​ដែល​ប្រជែង​យក​ពាន Premier League។ Real Madrid ក៏​សិក្សា​ផង​ដែរ ប្រសិន​បើ​មាន​ការ​ស្នើ​ណា​មួយ​សមរម្យ​សម្រាប់​កីឡាករ​ទាំង​ពីរ។

​​​​​Ancelotti ​ធ្លាប់​ធ្វើ​ការ​ជាមួយ James និង Bale អំឡុង​ពេល​លោក​នៅ​ដឹក​នាំ Madrid។ បុរស​វ័យ​៦០​ឆ្នាំ​​ចង់​បាន James តាំងតែ​លោក​នៅ​ជា​អ្នក​ចាត់​ការ​របស់ Bayern Munich មក​ម្ល៉េះ។ Rodriguez បាន​បញ្ចប់​ការ​ខ្ចី​ជើង​​រយៈពេល​២​ឆ្នាំ​ពី Bayern កាល​ពី​រដូវ​ក្ដៅ​មុន ប៉ុន្តែ​បច្ចុប្បន្ន​ហាក់​ដូច​ពិបាក​ដណ្ដើម​ជម្រើស​ដំបូង​នៅ Madrid។

​Ancelotti ​ដឹង​ថា​វា​ពិត​ជា​ពិបាក​ក្នុង​ការ​បញ្ចុះបញ្ចូល​ Bale​ ឲ្យ​ផ្លាស់​ទៅ Goodison Park។ តែ​លោក​សង្ឃឹម​នឹង​អាច​ចុះ​កុងត្រា​យក​កីឡាករ​ទាំង​ពីរ​បាន​ជាមួយ​គ្នា ​ខណៈ Bale សល់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​ជាមួយ Real។ Bale ធ្លាប់​បង្ហាញ​អារម្មណ៍​ជា​រឿយ​ៗ​មិន​ចង់​ចេញ​ពី Real ទោះ​បី​ត្រូវ​អង្គុយ​នៅ​កៅអី​បម្រុង​ក៏​ដោយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់