• 2020-04-03 01:03:47
  • បាល់ទាត់

Son គ្រោង​​ចូល​​បំពេញ​កាតព្វកិច្ច​កងទ័ព​ ស្របពេល​លីគ​កំពុង​ទំនេរ

  • 2020-04-03 01:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Son Heung-min គ្រោង​ចូល​​បំពេញ​កាតព្វកិច្ច​កងទ័ព​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​៤​សប្ដាហ៍ អំឡុង​ពេល​​លីគ​សម្រាក​ដោយ​សារ​វីរុស​កូរ៉ូណា។

តាម​ពិត​ទៅ​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ត្រូវ​ជាប់​កាតព្វកិច្ច​​រយៈ​២១​ខែ​ដូច​យុវជន​កូរ៉េខាងត្បូង​ដទៃ​ទៀត​ដែរ ប៉ុន្តែ​គេ​ត្រូវ​បាន​លើកលែង​ដោយ​សារ​បាន​ជួយ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​​ឈ្នះ​មេដាយ​មាស Asian Games កាល​ពី​ឆ្នាំ​២០១៨។

ក្រោម​ច្បាប់​របស់​ប្រទេស​កូរ៉េខាងត្បូង មុន​ពេល​អាយុ​២៨​ឆ្នាំ អ្នក​ត្រូវ​​​បំពេញ​កាតព្វកិច្ច​កងទ័ព​រយៈពេល​២១ខែ ប៉ុន្តែ​អ្នក​អាច​រួច​ខ្លួន​ប្រសិន​បើ​មាន​ការ​លើកលែង​ណា​មួយ។ ជ័យជម្នះ​របស់ Son កាល​ពី​២​ឆ្នាំ​មុន​ធ្វើ​ឲ្យ​គេ​រួចផុត ប៉ុន្តែ​នៅ​តែ​ទាមទារ​​ចូល​បម្រើ​បញ្ចប់​រយៈពេល​ខ្លី​៤​សប្ដាហ៍។

បច្ចុប្បន្ន Son កំពុង​តែ​នៅ​ស្រុក​កំណើត ដោយ​ក្លឹប Spurs បញ្ជាក់​ថា​ទៅ​មាន​​ការ​ផ្ទាល់​ខ្លួន៕ ​​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់