• 2020-04-02 04:59:58
  • ប្រដាល់

រិន​ សារ័ត្ន​ បន្ត​ហ្វឹកហាត់​រាល់ថ្ងៃ​ត្រៀម​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខាង​មុខ​

  • 2020-04-02 04:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ រិន​ សារ័ត្ន​ ថា​បើ​ទោះ​ជា​មិន​ទាន់​បាន​ដំណឹង​ពី​ការ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ពេល​ណា​ក៏​ដោយ​ ប៉ុន្តែ​សព្វថ្ងៃ​បន្ត​ការ​ហ្វឹកហាត់​ជា​ធម្មតា​ដូច​ជា​រត់​ និង​ចូល​ស៊ីប​ជា​ដើម។​

កីឡាករ រិន សារ័ត្ន

សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ជំងឺ​ COVID-19​ នេះ​ខាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ មិន​ទាន់​ផ្ដល់​ដំណឹង​ពី​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5 ជា​មួយ​កីឡាករ​ វ៉ែន​ ហុងជីវ៉ុង​ នោះ​ទេ។​

ទើប​មិន​ទាន់​ដឹង​បែប​នេះ​ក្ដី​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​នេះ​នៅ​តែ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ជា​ធម្មតា។​ រូប​គេ​បន្ត​ហាត់​ក្នុង​មួយថ្ងៃ ២​ដង​ ពោល​ព្រឹក​ឡើង​រត់​ជា​ធម្មតា​ និង​ល្ងាច​ឡើង​ចូល​ស៊ីប​ ហាត់​ក្បាច់​ស្នៀត​ផ្សេងៗ​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ពេល​ដែល​គេ​ប្រាប់។​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ វា​សំខាន់​ណាស់​សម្រាប់​ខ្លួន​ដូច្នេះ​ហើយ​មាន​តែ​ការ​ខំប្រឹង​ហ្វឹកហាត់​ប៉ុណ្ណោះ​ទើប​អាច​រក​ជ័យជម្នះ​បាន។​

រិន សារ័ត្ ន(ខៀវ)

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ បាន​រក​ឃើញ​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ក្នុង​នោះ​រួម​មាន​ រិន​ សារ័ត្ន​ ប៉ះ​ វ៉ែន​ ហុងជីវ៉ុង​ ខណៈ​ ពុយ​ វណ្ណៈ​ ប៉ះ​ សោម​ វិឆ័យ។​ ចំពោះ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​នៅ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ​ ដោយ​សារ​បញ្ហា​ជំងឺ​ COVID-19៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់