- 2020-03-25 00:47:16
- បាល់ទាត់
ចិត្តបុណ្យ! Pep បរិច្ចាគប្រាក់ជាង១លានដុល្លារដើម្បីទប់ទល់កូរ៉ូណានៅអេស្ប៉ាញ
- 2020-03-25 00:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តបុណ្យ! Pep បរិច្ចាគប្រាក់ជាង១លានដុល្លារដើម្បីទប់ទល់កូរ៉ូណានៅអេស្ប៉ាញ
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ក្លឹប Mancester City លោក Pep Guardiola បានបរិច្ចាគប្រាក់ចំនួន១លានអឺរ៉ូ (ជាង១លានដុល្លារ)ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដែលកំពុងរាតត្បាតនៅប្រទេសអេស្ប៉ាញ។
Pep ដែលមានស្រុកកំណើតនៅទីក្រុង Barcelona បានធ្វើការជាមួយមេធាវីរបស់លោកកាលពីប៉ុន្មានថ្ងៃមុនដើម្បីដឹងថាគួរប្រើលុយបែបណាឲ្យបានត្រឹមត្រូវ។ វានឹងនឹងក្លាយជាយុទ្ធនាការមួយចាប់ផ្ដើមផ្សព្វផ្សាយដោយមហាវិទ្យាល័យវេជ្ជសាស្ត្រនៃទីក្រុង Barcelona និងមូលនិធិ Angel Soler Daniel ។
អេស្ប៉ាញគឺជាប្រទេសមួយដែលទទួលរងការឆ្លងអាក្រក់បំផុតមួយនៅតំបន់អឺរ៉ុប។ ក្រសួងបានប្រកាសកាលពីថ្ងៃអង្គារថា មានអ្នកស្លាប់ចំនួន២ ៦៩៦នាក់ ក្នុងប្រទេសនិងឆ្លងជិត៤០ ០០០នាក់ហើយ។ ប្រាក់របស់លោក Guardiola នឹងជួយក្នុងការទិញសម្ភារៈការពារនិងវិជ្ជាសាស្ត្រសម្រាប់បុគ្គលិកមន្ទីរពេទ្យដែលចូលរួមក្នុងការព្យាបាលអ្នកដែលបានចូលមន្ទីរពេទ្យ។
កាតាឡាន់ជាតំបន់មួយក្នុងប្រទេសអេស្ប៉ាញដែលមានករណីចំនួនឆ្លងច្រើនបំផុត៕