• 2020-03-16 02:08:00
  • ប្រដាល់

រក​ឃើញ​ជើង​ខ្លាំង​គុន​ខ្មែរ​៤រូប​ហើយ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ TV5

  • 2020-03-16 02:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រដាល់​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​របស់​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​៤រូប​ហើយ​ រិន​ សារ័ត្ន​ វ៉ែន​ ហុងជីវ៉ុង​ សោម​ វិឆ័យ​ និង​ ពុយ​ វណ្ណៈ។​

ពុយ វណ្ណៈ (ខៀវ)

បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​អស់​រយៈពេល​ប៉ុន្មាន​ខែមក​នេះ​ និង​ទើប​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​សប្ដាហ៍​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៤​ មីនា​ ២០២០​ នេះ​រួច​មក​ ឥលូវ​រក​បាន​ជើង​ខ្លាំង​ ៤រូប​ហើយ​ ដើម្បី​ប្រកួត​បន្ត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រដើម្បី​បន្ត​ដំណើរ​រកជើងឯក​រដូវ​កាល​នេះ។​

មុន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ រិន​ សារ័ត្ន​ បាន​ឈ្នះ​ពិន្ទុ​ ខាំ​ សាបាន​ ចំណែក​ វ៉ែន​ ហុងជីវ៉ុង​ ឈ្នះ​ពិន្ទុ​ ណាំ​ ម៉ូរ៉ាក់​ សប្ដាហ៍​មុន​។​ សប្ដាហ៍​ចុង​ក្រោយ​នេះ​ សោម​ វិឆ័យ​ ឈ្នះ​ពិន្ទុ​ រឿម​ ​វណ្ណៈ​ និង​ ពុយ​ វណ្ណៈ​ ឈ្នះ​ពិន្ទុ​ ឡុង​ បេនលឿន។​

ពុយ វណ្ណៈ (ខៀវ)

ដូច្នេះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​២សប្ដាហ៍​ទៀត​នោះ​គឺ​ រិន​ សារ័ត្ន​ ប៉ះ​ វ៉ែន​ ហុងជីវ៉ុង​ ខណៈ​ ពុយ​ វណ្ណៈ​ សោម​ វិឆ័យ។​ ពីរ​នាក់​ដែល​ឈ្នះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​ដណ្ដើម​ប្រាក់​រង្វាន់​ ៤០០០​ដុល្លារ៕​

សោម វិឆ័យ បេក្ខភាព​ឡើង​ទៅ(ខៀវ)
ពុយ វណ្ណៈ បេក្ខភាពឡើងទៅ(ខៀវ)
រិន សារ័ត្ន បេក្ខភាពឡើងទៅ(ខៀវ)
វ៉ែន ហុងជីវ៉ុង បេក្ខភាពឡើងទៅ(ខៀវ)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់