• 2020-03-11 02:21:42
  • បាល់ទាត់

Lucas Moura​ យំ​ហា​ស្ដី​មិន​ចេញ មិន​នឹក​ស្មាន Spurs ធ្លាក់​ដោយ​សារ Leipzig 

  • 2020-03-11 02:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sprurs បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Champions League ហើយ បន្ទាប់​ពី​ចាញ់ RB Leipzig  ៣-០ ជើង​ទី​ពីរ​វគ្គ​១៦​ក្រុម​ចុងក្រោយ​កាល​ពី​យប់​មិញ។

​លេង​ក្នុង​ទឹក​ដី​ប្រទេស​អាល្លឺម៉ង់ ខ្សែបម្រើ Marcel Sabitzer ទម្លុះ​សំណាញ់​២​គ្រាប់​ម្នាក់​ឯង​នាទី​ទី ១០​និង២១។ នៅ​ចុងម៉ោង​នាទី​៨៧​ទៅ​ហើយ Emil Forsberg របស់ Leipzig បាន​បន្ថែម១​គ្រាប់​ទៀត ជួយ​ក្រុម​ឈ្នះ ៣-០។

កាល​ពី​ជើង​ទៅ​១​លេង​នៅ​ទឹក​ដី​ប្រទេស​អង់គ្លេស Spurs បាន​បរាជ័យ ១-០។ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង Leipzig ឈ្នះ ៤-០។ ការ​ចាញ់​នេះ​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​ប្រយុទ្ធ Lucas Moura យំ​ក្រោយ​បញ្ចប់​ការ​ប្រកួត ដោយ​មិន​នឹង​ស្មាន​ក្រុម​ធ្លាក់​ដល់​ថ្នាក់​នេះ​សោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់