• 2020-03-10 04:53:06
  • បាល់ទាត់

Timothy កីឡាករ​ខ្លាំង​រក​បាន​៧គ្រាប់​ជាប់ Top Scorer ​នៅ MCL 2020

  • 2020-03-10 04:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​របស់​ក្លឹប​ភ្នំពេញ​ក្រោន Timothy Okereke រក​បាន​៧​គ្រាប់ហើយ ​គិត​ត្រឹម​សប្ដាហ៍​ទី​៤នៃ​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់ លីគកំពូល​កម្ពុជា​ឆ្នាំ​២០២០ ដោយ​ពុំ​ទាន់​មាន​កីឡាករ​ណា​មួយអាចធ្វើ​បាន​ឡើយ។

កីឡាករ Timothy ប្រកួតជាមួយស្វាយរៀង

កាល​ពី​ប្រកួត​ជាមួយ​​ក្រុម​តំណាង​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប កីឡាករ​នីហ្សេរីយ៉ា Timothy រក​បាន​២​គ្រាប់ លេងជាមួយ​យុវជនបាទីអាយុក្រោម១៨ឆ្នាំ រកបាន​៣គ្រាប់ លេងជាមួយ​​អគ្គិសនី​កម្ពុជា រក​បាន​៣​គ្រាប់ និងលេងជាមួយ​ក្លឹប​ខ្លាំង​ ព្រះខ័នរាជស្វាយ​រៀងក្នុង​សប្ដាហ៍​ទី​៤ កាលពី​ពេល​ថ្មីៗ​នេះ អតីតកីឡាករអាស៊ីអែរ៉ុប​រក​មិន​បាន​ឡើយ ដ្បិតការ​ប្រកួត​​របស់​ក្រុម​ទាំង​ពីរ​ បញ្ចប់​ក្នុង​លទ្ធផល ០-០។​

ចំណែកកីឡាករ​រក​គ្រាប់​បាល់​​បាន​ច្រើន​លំដាប់​លេច​២​ បាន​លើ Dzarma Bata របស់ Angkor Tiger រកបាន៤គ្រាប់ លេខ​៣​បាន​លើ Pedro Augusto របស់​ព្រះខ័នរាជស្វាយរៀង រក​បាន​៣គ្រាប់ លេខ​៤​បាន​លើ Nieto Rondo របស់​ភ្នំពេញ​ក្រោន រក​បាន​៣គ្រាប់ លេខ​៥​បាន​លើ Mihaljevic Filp របស់​វិសាខា រក​បាន​៣គ្រាប់​ និង​លេខ​៦ បាន​លើ Marie Privat របស់ព្រះខ័នរាជស្វាយរៀង រកបាន​៣គ្រាប់។

គួរ​បញ្ជាក់​ថា កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ ក្នុង​លីគកំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២០​នេះ សុទ្ធសឹងតែ​ជា​កីឡាករ​បរទេស​ទាំង​អស់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់