• 2020-02-13 03:29:50
  • ប្រដាល់

ផល​ សោភ័ណ្ឌ​ ត្រូវ​សងសឹក​ យុគផេត​ ជា​ថ្មី​ខណៈ​២ប្រកួត​មុន​ខ្លួន​ចាញ់​ដោយ​មិន​អស់​ចិត្ត​

  • 2020-02-13 03:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ប្រចាំ​ក្លឹប​ តាឡីដំរី​មាន​រិទ្ធ​ ផល​ សោភ័ណ្ឌ​ នឹង​ត្រូវ​ប្រកួត​សងសឹក​ជា​មួយ​អ្នក​លេង​គុន​ថៃ​ យុគផេក នៅ​ថ្ងៃ​សៅរ៍​ ទី១៥​ ខែ​កុម្ភៈ​ ២០២០​ នៅ​លើ​សង្វៀន​ CNC​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​បាត់ដំបង។​

ផល សោភ័ណ្ឌ ប៉ះ យុគផេក ពីមុន

កីឡាករ​ ផល​ សោភ័ណ្ឌ​ ធ្លាប់​ឈឺ​ចិត្ត​២ដង​រួច​មក​ហើយ​ ដោយ​សារ​អ្នក​លេង​គុន​ថៃ​ យុគផេក​ ម្នាក់​នេះ​ ពោល​ចាញ់​កាល​លេង​ខ្សែក្រវាត់​គូបូតា​ នៅ​ឯ​សង្វៀន​បាយ័ន​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។​ ដំរី​ពិឃាដ​រូប​នេះ​ចាញ់​ យុគផេក​ លើក​ទី១​ចាញ់​ពិន្ទុ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ចំណែក​លើក​ទី២​ គឺ​ចាញ់​ដោយ​ពិន្ទុ​ម្ដង​ទៀត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ ដូច្នេះ​ សោភ័ណ្ឌ​ ធ្លាប់​បាត់បង់​ឱកាស​យក​លុយ​ធំ​ និង​កេរ្តិ៍ឈ្មោះ​រួច​ហើយ​ដោយ​សារ​ថៃ​ខាង​លើ​នេះ។​ យ៉ាង​ណា​មិញ​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ក៏​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​មិន​ពេញ​ចិត្ត​ទៅ​និង​លទ្ធផល​ចាញ់​នេះ​ដែរ​ ដោយ​សារ​ថា​ខ្លួន​វ៉ៃ​ចូល​ច្រើន​ ខណៈ​ខាង​ថៃ​មាន​តែ​ចាប់​បោក​ផ្ដួល​ប៉ុណ្ណោះ។​

ផល សោភ័ណ្ឌ ប៉ះ យុគផេក ពីមុន

អ្នក​ប្រដាល់​មក​ពី​ខណ្ឌ​ដង្កោ​ ខាង​លើ​នេះ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ ការ​ប្រកួត​លើក​នេះ​ ខ្លួន​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​ពេញ​ចិត្ត​អ្នក​ទស្សនា​ អ្វី​ដែល​ខ្លួន​មាន​ប៉ុន្មាន​បញ្ចេញ​ទាំង​អស់។​ សោភ័ណ្ឌ​ ថា​ខាន​ជួប​គ្នា​យូរ​ដែរ​ហើយ​ ដូច្នេះ​មិន​ដឹង​ថា​សមត្ថភាព​ យុគផេក​ រីកចម្រើន​ក៏​កម្រិត​ណា​នោះ​ទេ។​ ជើង​ខ្លាំង​ល្អ​គ្រប់​ក្បាច់​ខាង​លើ​ សូម​ឲ្យ​អ្នក​បាត់ដំបង​ជួយ​គាំទ្រ​វិស័យ​ប្រដាល់​បន្ថែម​ទៀត​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​ប្រដាល់​រឹតតែ​រីកចម្រើន។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ ផល​ សោភ័ណ្ឌ​ និង​អ្នក​លេង​គុន​ថៃ​ យុគផេក​ នេះ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ​នៅ​ឯ​ខេត្ត​បាត់ដំបង៕​

កម្មវិធីប្រកួត

វីដេអូប្រកួតមុន៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី