• 2020-02-04 10:48:16
  • បាល់ទាត់

កន្លង​មក ​លោក Mourinho និង​ Pep លេង​ទល់​គ្នា​ប៉ុន្មាន​ដង​ហើយ?

  • 2020-02-04 10:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ច្បាស់​ជា​ជ្រាប​ច្បាស់​ហើយ​នូវ​ការ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​រវាង​លោក Jose Mourinho និង​លោក Pep Guardiola ដោយ​មិន​ខុស​ពី​ការ​ប្រជែង​គ្នា​រវាង Ronaldo-Messi ប៉ុន្មាន​ទេ។ អ្នក​ចាត់ការ​ទាំង​ពីរ​បាន​ប្រជែង​គ្នា​ជាង ១០ឆ្នាំ​គិត​ត្រឹម​ពេល​នេះ។

លោក Mourinho និង​លោក Guardiola ប៉ះ​គ្នា​ចំនួន ២៣​លើក​ហើយ ដោយ​ប្រកួត​ដំបូង​បង្អស់​គឺ​នៅ​ឆ្នាំ២០១០​គឺ​ក្នុង​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ UEFA Champions League រវាង​ Inter Milan និង Barcelona ដោយ​ក្លឹប​របស់​លោក Jose ឈ្នះ។

ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ទាំង​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប រហូត​ដល់​ប្រកួត​ពាន​ក្នុង​ស្រុក Copa del Rey របស់​អេស្ប៉ាញ​ ដោយ​សរុប​ទាំង​អស់​លោក Guardiola ឈ្នះ ១១លើក និង​ស្មើ ៦លើក ចំណែក​ឯ​លោក Mourinho ឈ្នះ​ ៦លើក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រកួត​ចុង​ក្រោយ​បង្អស់​គឺ​ប្រកួត​រវាង Manchester City និង Tottenham Hotspur ដោយ​ Spurs ឈ្នះ​ ២-០ មាន​ន័យ​ថា លោក​ Mourinho ឈ្នះ​លោក Guardiola គ្រប់​ក្លឹប​ទាំង​អស់​ដែល​បុរស​ព័រទុយហ្គាល់​នេះ​ដឹកនាំ (Inter Milan, Real Madrid, Manchester United និង Tottenham Hotspur)៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់