• 2020-01-22 02:43:44
  • បាល់ទាត់

គ្រូស្វាយរៀង៖ ១២ខែមុនគ្មាន​នរណា​ម្នាក់​ជឿថា​យើងបាន​លេង​ AFC Cup នេះ​ទេ

  • 2020-01-22 02:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Cup 2020 ជើង​ទី​១​វគ្គ​ជម្រុះ​ក្រុម​ជើងឯក​នៅ​លីគ​កំពូល​កម្ពុជា​ ព្រះខ័នរាជស្វាយ​រៀង​នឹង​បើក​ទ្វារកីឡដ្ឋាន​ជាតិ​អូឡាំពិក​ទទួល​ក្រុម​ឡាវ ​Master7 នៅ​ម៉ោង​៦ ល្ងាច​នេះ​។

លោក Conor Nestorគ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ស្វាយ​រៀង​

ថ្លែង​ក្នុង​កម្មវិធី​​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​មិញ​លោក Conor Nestor គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ស្វាយ​រៀង​ថា៖ «ខ្ញុំ​គិត​ថា​ កាល​ពី​១២​ខែ​មុន​គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់​នេះ​ជឿ​ថា​យើង​បាន​មក​លេង​ AFC Cup នេះ​ទេ​ លើក​លែង​តែ​កីឡាករ​ សឿ វិសាល​ និង​ខ្ញុំ​តែ​ប៉ុណ្ណោះ​»។ លោក​បន្ត​ទៀត​ថា​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ល្អ​​ជាង​ក្រុម​ Master7 ប្រយុទ្ធ​ឲ្យ​ល្អ​ជាង​និង​ការ​ពារ​ឲ្យ​បាន​ល្អ​ជាង​។ ចំ​ណែ​ក​ឯ​គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ឡាវ​ Master7 FC លោក​ Catalin ក៏​បាន​លើក​ឡើង​ដែរ​ថា​ស្វាយរៀង​​ពិត​ជា​មាន​ឱកាស​ច្រើន​ជាង​ក្នុង​ការ​ប្រយុទ្ធ​ប៉ុន្តែ​ក្រុមរបស់លោកមក​ទី​នេះ​គឺ​ដើម្បី​ប្រយុទ្ធ​ដូច​គ្នា​។ លោក សង្ឃឹម​ថា​កីឡាករ​ Koulibaly និង​យក​បទពិសោធន៍​ធ្លាប់​លេង​នៅ​កម្ពុជា ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​ផង​ផង​​ដែរ​។

រំ​លឹក​ដែរ​ថា សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ថ្ងៃ​ទី​២៩ ខែ​មករា​ ឆ្នាំ​២០២០ ក្រុម​បាល់ទាត់​ស្វាយរៀង​នឹង​ធ្វើ​ដំណើ​រ​ទៅ​ប្រទេស​ឡាវ​ដើម្បី​ប្រកួត​ជាមួយ​Master 7 FC ជើង​ទី​២​វិញ​ម្ដង៕ ​​​​

​​​​

អត្ថបទ៖ Yorn Sovieth

មតិយោបល់