• 2020-01-14 07:32:52
  • កីឡា​ផ្សេង​ៗ

MATIC 2020៖ ប្រធានក្រុម Klach Ey អរគុណអ្នកគាំទ្រ និងប្ដេជ្ញាសងសឹកម៉ាឡេស៊ី!

  • 2020-01-14 07:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើងឯក AK កម្ពុជា Klach Ey បាន​វិលត្រឡប់​មក​កាន់​មាតុប្រទេស​វិញហើយ កាលពីរាត្រី​ថ្ងៃទី១៣ ខែមករា ក្រោយ​ទទួល​បាន​ជើងឯករង ក្នុង​ការប្រកួត​ MATIC ឆ្នាំ២០២០ នៅប្រទេស​ចិន។

គង់ សុវត្ថិឌី ប្រធាន​ក្រុម Klach Ey បាន​ឲ្យដឹងថា ការចាញ់​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ គឺដោយសារ​គូបដិបក្ខ​ ក្រុមម៉ាឡេស៊ី EDP បាន​ចាប់​បាន​នូវ​កលល្បិច​ប្រកួត​របស់​ខ្លួន ដោយសារ​តែ​ការប្រកួត​នេះ បាន​ប្រើ Map តែ១ ជាច្រើន​លើក តាំងពី​វគ្គ​សន្សំពិន្ទុ រហូត​ដល់វគ្គផ្ដាច់ព្រ័ត្រ។ ជាក់ស្ដែង ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាមពូល ក្រុម Klach Ey បាន​បញ្ចេញអស់គ្រប់ក្បាច់ ដើម្បី​ឈ្នះគ្រប់ប្រកួត និងឈរ​​នៅ​កំពូល​តារាង។ ដោយសារ​តែមិនបាន​លាក់​ក្បាច់ទុកខ្លះនេះហើយ ទើប​ធ្វើ​ឲ្យ​គូប្រកួត​ រក​វិធី​យកឈ្នះ​បាន។

គង់ សុវត្ថិឌី ប្រធាន​ក្រុម Klach Ey

យ៉ាងណាក្ដី ប្រធាន​ក្រុម Klach Ey ដដែល បានប្ដេជ្ញា​ថា​នឹង​សងសឹក​ក្រុម​ម៉ាឡេស៊ី​វិញ​ឲ្យបាន បើមាន​ឱកាស​ជួបគ្នា នា​ការប្រកួត​លើកក្រោយៗទៀត​។

បន្ថែម​លើ​នេះ សុវត្ថិឌី ក៏បាន​ថ្លែង​អំណរគុណ​ដល់​អ្នកគាំទ្រ​ផងដែរ ដែល​បាន​គាំទ្រ​យ៉ាង​ផូសផុល​តាម​បណ្ដាញ​សង្គមពីប្រទេស​កម្ពុជា និង​បាន​ផ្ញើរ​សារ​លើកទឹកចិត្ត​ជាច្រើន ទោះ​មិន​អាច​ទទួល​បាន​ជើងឯ​កក៏ដោយ។

ក្រុម Klach Ey

សូមបញ្ជាក់ថា MATIC 2020 បាន​បញ្ចប់ទៅ​នៅ​ប្រទេស​ចិន ដោយក្រុម EDP Team AK របស់ម៉ាឡេស៊ី ទទួលបានជើងឯក, ក្រុម Klach Ey របស់​កម្ពុជា ទទួលបានជើងឯករង, ក្រុម RockStar របស់ថៃ បានលេខ៣ និងក្រុមម្ចាស់ផ្ទះ​ចិន បានលេខ៤។ ការប្រកួត MATIC ឆ្នាំក្រោយ នឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់