• 2019-12-27 06:14:44
  • កីឡា​ផ្សេង​ៗ

ស៊ីម​ ស្រស់​ ឈ្នះ​មេដាយ​សំរឹទ្ធ​មែន​ ប៉ុន្តែ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ​បាន​

  • 2019-12-27 06:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ក្មេង​មក​ពី​កំពង់ឆ្នាំង​ ស៊ីម ស្រស់​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​កាយសម្ព័ន្ធ​ឆ្នាំ​ ២០១៩​ នេះ​ខ្លួន​ឈ្នះ​មេដាយ​សំរឹទ្ធ​១គ្រឿង​ ប៉ុន្តែ​និយាយ​ពី​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ព្រោះ​ខ្លួន​អាច​ធ្វើ​បាន។​

កីឡាករ ស៊ីម ស្រស់

យុវជន​វ័យ​ ១២​ឆ្នាំ ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​ចូលរួម​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​ ថោង​ ខុន​ នេះ​បាន​២លើក​មក​ហើយ​ កាល​ពី​ឆ្នាំ​មុន​ឈ្នះ​មេដាយ​សំរឹទ្ធ១​គ្រឿង​ ខណៈ​ឆ្នាំ​នេះ​ក៏ឈ្នះ​មេដាយ​សំរឹទ្ធ​១ទៀត​ដដែល។​

ទិដ្ឋភាពពេលប្រកួតកន្លងទៅ

កីឡាករ​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ត្រឹម​មេដាយ​សំរឹទ្ធ​មែន​ ប៉ុន្តែ​វា​មាន​ន័យ​និង​ធ្វើ​ឲ្យ​ខ្លួន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ព្រោះ​ត្រូវ​ប្រជែង​ជា​មួយ​បេក្ខភាព​ជា​ច្រើន​ទម្រាំ​ឈ្នះ​មេដាយ​នេះ។​ បើ​ទោះ​ជា​ឈ្នះ​មែន​ប៉ុន្តែ​ខ្លួន​បាន​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ នៅ​លើ​ឧបករណ៍​ប្រឡង​ផ្សេងៗ​បើ​ធ្វើ​មិន​ប្រយ័ត្ន​ទេ​គឺ​អាច​នឹង​ជួប​បញ្ហា​របួស​ហើយ។​ ក្ដី​ស្រមៃ​របស់​យុវជន​កាយសម្ព័ន្ធ​ម្នាក់​នេះ​នៅ​ពេល​ខាង​មុខ​ចង់​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ។​

ទិដ្ឋភាពថ្ងៃបិទ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​ ថោង​ ខុន​ លើក​ទី៣​ នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៤​ ខែ​ធ្នូ​ ២០១៩​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​នោះ​មាន​ក្លឹប​រាជធានី​ ខេត្ត​ចំនួន​៤​ និង​សរុប​អត្តពលិក​ ៦៤​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់