• 2019-12-25 05:05:28
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​កាយសម្ព័ន្ធ​ មាន​យុវជន​ប្រកួតច្រើន​ព្រោះ​ហេតុផល​នេះ...

  • 2019-12-25 05:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ និង​ពាន​រង្វាន់​ ថោង​ ខុន​ លើក​ទី៣​ ដែល​ទើប​បញ្ចប់​ម្សិលមិញ​នេះ​ គឺ​ឃើញ​មាន​បេក្ខភាព​យុវជន​ យុវតី​ជា​ច្រើន​ចូលរួម​ ខណៈ​អគ្គលេខាធិការ​បញ្ជាក់​ថា​ នេះ​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​របស់​សហព័ន្ធ។​

លោក ណយ​ ផាន់ណា

លោក​ ណយ​ ផាន់ណា ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ការ​ប្រកួត​លើក​នេះ​ក៏​ដូច​ជា​លើក​មុន​ៗ​មាន​ក្មេងៗ​ចូលរួម​ច្រើន នេះ​គឺ​ជា​យុទ្ធសាស្ត្រ​របស់​ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ថោង​ ខុន​ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ ដោយ​ផ្អែក​ទៅ​លើ​ឆ្នាំ ​២០២៣​ និង​ការ​ប្រកួត​ប្រជែង​កម្មវិធី​បន្តបន្ទាប់​ពី​នោះ​ទៀត។​

យុវជនក្មេងៗ​ចូលរួមប្រកួត

ដូច្នេះ​ហើយ​បាន​ជា​មាន​ក្មេងៗ​អាយុ​ក្រោម​ ១៤-១៥​ឆ្នាំ​ មាន​ច្រើន​នាក់​ចូលរួម​ការ​ប្រកួត​នេះ​ ព្រោះ​ថា​បើ​ទោះ​ជា​ចប់​ការ​ប្រកួត​ស៊ីហ្គេម​ ២០២៣​ រួច​ក៏​ដោយ​ ប៉ុន្តែ​មាន​ការ​ប្រកួត​បន្តបន្ទាប់​ផ្សេងៗ​ទៀត​ ទាំង​នេះ​ហើយ​សហព័ន្ធ​មាន​និរន្តរភាព​កីឡាករ​ កីឡា​ការិនី​រហូត​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ចំពោះ​ការ​ហ្វឹកហាត់​វិញ​ក្រុម​កីឡាករ​ កីឡា​ការិនី​ក្មេងៗ​ទាំង​នោះ​គឺ​ពេញ​ចិត្ត​ និង​ការ​ហ្វឹកហាត់​តែ​ម្ដង​ ព្រោះ​យល់​ថា​ជា​ការ​ហ្វឹកហាត់​ត្រៀម​ឆ្ពោះ​ទៅ​ឆ្នាំ​ ២០២៣​ និង​សម្រាប់​គោលដៅ​ប្រកួត​កម្មវិធី​ជា​ច្រើន​ទៀត។​ ចំណុច​ទាំង​អស់​ខាង​លើ​នេះ​ហើយ​ ដែល​ជា​ផែនការ​វែង​ឆ្ងាយ​របស់​ថ្នាក់​ដឹកនាំ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​ ថោង​ ខុន​ លើក​ទី៣​ នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៤​ ខែ​ធ្នូ​ ២០១៩​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​នោះ​មាន​ក្លឹប​រាជធានី​ ខេត្ត​ចំនួន​៤​ និង​សរុប​អត្តពលិក​ ៦៤​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់