• 2019-12-02 02:13:59
  • ព័ត៌មាន

ព្យុះ​ទី​ហ្វុ​ង​គំរាម​ការប្រកួត​ស៊ី​ហ្គេម​ ខណៈដែលហ្វីលីពីនចាប់ផ្ដើមជម្លៀសប្រជាជន

  • 2019-12-02 02:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមមន្ត្រី​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១​ធ្នូ​ថា ហ្វីលីពីន​បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់​ខណៈ​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​មួយ​កំពុង​បោកបក់​យ៉ាងខ្លាំង​នៅឯ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​បក់​ខ្លាំង​និង​គំរាមកំហែង​ដល់ទី​តាំង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) ។

​ក្រុម​អ្នក​ព្យាករណ៍​រំពឹងថា ព្យុះ​ទី​ហ្វុ​ង​កាំ​មូ​រី (Kammuri) នឹង​បោកបក់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​ឬ​ព្រឹក​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ដោយ​នាំមក​នូវ​ខ្យល់​កន្ត្រាក់​ល្បឿន ១៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​ល្បឿន​ខ្យល់​ថេរ​ជា​អតិបរមា ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ​ព្យុះ​បាន​ចូលដល់​ទឹកដី​ហ្វីលីពីន​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ភ្លាមៗ​មុនពេល​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត​និង​កំពូល​អ្នក​ប្រដាល់​ប្រដាល់ មែន​នី ប៉ាក​គី​អៅ បើក​ព្រឹត្តិការណ៍​កីឡា​នេះ​ជាមួយនឹង​ពិធី​ភ្លើងពណ៌​ចម្រុះ​។​

​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំនេះ​នៅ​ទីក្រុង​ក្លាក ម៉ានីល និង ស៊ូ​បិ​ក ដែល​នឹង​ប្រព្រឹត្ត​ទៅដល់​ថ្ងៃទី ១១ ខែធ្នូ គឺ មាន​ភាពស្មុគស្មាញ​ខ្លាំង ជាមួយ​កីឡា ៥៦ វិញ្ញាសា​ច្រើន​បំផុត​មិន​ធ្លាប់មាន​កំពុង​រៀបចំ​នៅ​ទីកន្លែង​រាប់សិប ដែល​ក្នុង​ករណីខ្លះ​ត្រូវធ្វើ​ដំណើរ​ទៅមក​តាម​រថយន្ត​រាប់​ម៉ោង សូម្បី​មុនពេល​ចរាចរណ៍​ស្ទះ​ខ្លាំង​ដ៏​អាក្រក់​របស់​ក្រុង​ម៉ានីល​មិនទាន់​ចូលមក​ដល់​។​ ​ពួក​អ្នករៀបចំ​កម្មវិធី​បាន​និយាយថា​មាន​ផែនការ​យថាភាព​សម្រាប់​ព្យុះ​ទី​ហ្វុ​ង​នៅនឹងកន្លែង​រួចហើយ រួមទាំង​ការលុបចោល​ព្រឹត្តិការណ៍​កីឡា​នៅ​ខាងក្រៅ​កីឡដ្ឋាន ដែល​ភាគច្រើន​គឺ​ធ្វើ​នៅលើ​កោះ​លូ​ហ្សុ​ន​នៃ​ដីគោក​ហ្វីលីពីន​នៅ​ភាគ​ខាងជើង​។​

​អង្គភាព​រដ្ឋាភិបាល​ក្នុង​តំបន់​ខ្លះ​នៅ​ភាគ​កណ្តាល​បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​។​ ​ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ខា​ម៉ា​រី​ន​ណត​បាន​និយាយថា មនុស្ស​ជាង ៨០០ គ្រួសារ (​ប្រហែលជា ៣.០០០ ទៅ ៤.០០០ នាក់​) បាន​ស្ថិតនៅក្នុង​មណ្ឌល​ជម្លៀស​រួចហើយ ដែល​ភាគច្រើន​គឺ​នៅក្នុង​សាលារៀន​និង​កន្លែង​ហាត់ប្រាណ​ក្នុង​ខេត្ត​។​

​ការិយាល័យ​បាន​បន្ថែមថា ក្រុមមន្ត្រី​កំពុង​ជម្លៀស​តំបន់​មួយចំនួនទៀត ដូច្នេះ​ចំនួន​មនុស្ស​ដែល​ត្រូវ​ជម្លៀស​រំពឹង​កើនឡើង​ទៀត​៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់