• 2019-10-03 23:30:00
  • ប្រដាល់

រឿង​ សោភ័ណ្ឌ៖​ តម្លៃ​ខ្លួន​វ៉ៃ​លើក​នេះ​​មិន​ថ្លៃ​ទេ​ ប៉ុន្តែ​ខ្ញុំ​វ៉ៃ​ព្រោះ​ចង់​ផ្សព្វផ្សាយ​គុន​ខ្មែរ​ និង​ឲ្យ​ថៃ​គេ​ស្គាល់​ខ្ញុំ​

  • 2019-10-03 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ប្រាប់​មូល​ហេតុ​សម្រេច​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ​លើក​នេះ​ គឺ​ចង់​ផ្សព្វផ្សាយ​គុន​ខ្មែរ​ ចង់​សងសឹក​ឲ្យ​មិន​រួម​អាជីព​ផ្សេងៗ​ និង​ចង់​ឲ្យ​ថៃ​ស្គាល់​ពី​សមត្ថភាព​របស់​ខ្លួន​ម្ដង។​

កីឡាករ រឿង​ សោភ័ណ្ឌ

សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ចេញ​ទៅ​ប្រកួត​នៅ​កម្មវិធី​ Super Champ ​ថ្ងៃ​អាទិត្យ​នេះ​តម្លៃ​ខ្លួន​គឺ​បាន​មិន​ថ្លៃ​នោះ​ទេ​ខ្ទង់​៦០០​ដុល្លារ​ប៉ុណ្ណោះ​ តែ​បាន​ជា​សម្រេច​ប្រកួត​នោះ​ដោយ​សារ​ចង់​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​នៅ​ឯ​ប្រទេស​ថៃ។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ ដៃ​ភ្លើង​ជើង​រន្ទះ​រូប​នេះ​ ចង់​សាក​ការ​ប្រកួត​នៅ​ទីនោះ​ម្ដង​ ចង់​ឲ្យ​គេ​ស្គាល់​ពី​សមត្ថភាព​របស់​ខ្លួន​ផង​ ព្រោះ​កន្លង​មក​ធ្លាប់​តែ​ទៅ​ប្រកួត​នៅ​តំបន់​អឺរ៉ុប។​

រឿង សោភ័ណ្ឌ ឈ្នះថៃកន្លងទៅ

ម្ចាស់​ខ្សែក្រវាត់​ច្រើន​គ្រឿង​របស់​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​អារម្មណ៍​គឺ​សប្បាយ​ចិត្ត​ដែល​បាន​ប្រកួត​នៅ​ឯ​ថៃ​លើក​នេះ​ ហើយ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ដើម្បី​សងសឹក​ជូន​មិត្ត​រួម​អាជីព​ដែល​ធ្លាប់​ប្រកួត​នៅ​ទី​នោះ​កន្លង​ទៅ។​

រំលឹក​ដែរ​ថា​ កីឡាករ​គុន​ខ្មែរ​ រឿង​ សោភ័ណ្ឌ​ នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ល្ងាច​នេះ​ហើយ​តាម​យន្តហោះ។​ ចំពោះ​ការ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៦​ ខែ​តុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៧យប់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់