• 2019-09-18 03:22:52
  • ប្រដាល់

ប៊ុន​ សុធា ឯម​ សុធី​​ អ៊ូច​ ធារិទ្ធ​ និង​ សុខ​ ធី​ សុទ្ធតែ​បាន​៣ពិន្ទុ​ ខណៈ​ថៃ​ចាញ់​ទាំង​អស់​ប្រកួត​ទី១​

  • 2019-09-18 03:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ​វ័យ​ក្មេង​ទាំង​៤នាក់​ រួម​មាន​ ឯម​ សុធី​ ប៊ុន​ សុធា​ អ៊ូច​ ធារិទ្ធ​ និង​ សុខ​ ធី​ បើក​ឆាក​ប្រកួត​ទី១​ របស់​ពួកគេ​សុទ្ធតែ​ឈ្នះ​ទទួល​បាន​៣ពិន្ទុ​ដូច​គ្នា ​នៃ​ការ​ប្រកួត​ខ្សែក្រវាត់​បាយ័ន​ ទម្ងន់​៦០​គីឡូក្រាម។​

អ៊ូច ធារិទ្ធ(ក្រហម)

ការ​ប្រកួត​សប្ដាហ៍​ទី១​ បើក​ឆាក​ដំបូង​នោះ​គឺ​កីឡាករ​កម្ពុជា​២រូប​ រួម​មាន​ ប៊ុន​ សុធា​ ប៉ះ​ Payakhirum Chhor. Harpayak​ រី​ឯ​ ឯម​ សុធី​ ប៉ះ​ Dee Sor. Plernjit​ កាល​ពី​ថ្ងៃ​សុក្រ​ ទី៦​ ខែ​កញ្ញា​ ២០១៩។​ ពួកគេ​ទាំង​ពីរ​នាក់​នេះ​គឺមាន​ម្នាក់ផ្ដួល​ថៃ​ឲ្យ​សន្លប់​មុន​បញ្ចប់​ទឹក​ទី៥​។​ ប៊ុន​ សុធា​ វ៉ៃ​ថៃសន្លប់​ក្នុង​ទឹក​ទី៤​ ចំណែក​ ឯម​ សុធី​ ឈ្នះ​ពិន្ទុ​ថៃ។​

អ៊ូច ធារិទ្ធ ពេលឈ្នះថៃ​

ចូល​សប្ដាហ៍ទី២​ ប្រកួត​ទី​ជុំ​ទី១​ដដែល​ អ៊ូច​ ធារិទ្ធ​ ប៉ះ​ Krokpetch Kheathandit​ ខណៈ​ សុខ​ ធី​ ប៉ះ​ Tripetch។​ អ្នក​លេង​គុន​ខ្មែរ​ទាំង​ពីរ​អ្នក​នេះ​ក៏​បាន​៣ពិន្ទុ​ដូច​គ្នា​ គ្រាន់​តែ​ម្នាក់​ឈ្នះ​ថៃ​សន្លប់​ និង​ម្នាក់​ទៀត​ឈ្នះ​ពិន្ទុ។​ អ៊ូច​ ធារិទ្ធ​ ផ្ដួល​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹកទី៤​ ចំណែក​ សុខ​ ធី​ បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។​

សុខ ធី​ ពេលឈ្នះថៃ

រំលឹក​ដែរ​ថា​ កម្មវិធី​ខ្សែក្រវាត់​របស់​សង្វៀន​បាយ័ន​ទម្ងន់​ ៦០​គីឡូក្រាម​រដូវ​កាល​ទី១១​នេះ​បាន​បញ្ចប់​ការ​ប្រកួត​ទី១​ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ​ ដោយ​កីឡាករ​​កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​ទាំង​៤នាក់​តែ​ម្ដង។​ ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​នឹង​ត្រូវ​ប្រកួត​៣​ដង​ទៀត​ទើប​បញ្ចប់​ និង​អាច​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​វគ្គ​ខ្វែង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់