- 2019-08-26 03:19:50
- ព័ត៌មាន
កូនកាត់វៀតណាមម្នាក់ ក្លាយជាវីរបុរសជួយក្រុមគ្រងជើងឯក Dota 2 ឆ្នាំ ២០១៩
- 2019-08-26 03:19:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនកាត់វៀតណាមម្នាក់ ក្លាយជាវីរបុរសជួយក្រុមគ្រងជើងឯក Dota 2 ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតកីឡា E-Sport ពានរង្វាន់The International Dota 2 Championship 2019 ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន បានបញ្ចប់ទៅដោយជោគជ័យ និងរកឃើញម្ចាស់ជើងឯកពិភពលោកហើយគឺបានទៅលើក្រុម OG ដដែល។
ក្រុមការពារតំណែងជើងឯកឆ្នាំមុន OG នៅតែរក្សាទម្រង់លេង និងសហការគ្នាជាមួយក្រុមបានយ៉ាងល្អ រហូតឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មី។ យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ អ្នកគាំទ្របានកត់សម្គាល់ខ្លាំងលើថ្វីដៃ កីឡាករ Anathan ‘ana’ Pham ជាកូនកាត់វៀតណាម-អូស្ត្រាលី បានក្លាយជាវីរបុរសជួយក្រុម OG ផ្ដួលក្រុមខ្លាំង "Liquid" កាន់កំណត់ត្រាជាក្រុមដំបូងគេក្នុងប្រវត្តិសាស្រ្តកីឡាករអេឡិចត្រូនិច ដែលបានគ្រងជើងឯកពិភពលោក ២ ឆ្នាំជាប់គ្នា។
សម្រាប់ប្រាក់រង្វាន់សរុបឆ្នាំនេះរហូតដល់ទៅ ៣២ លានដុល្លារអាមេរិក ដែលជាប្រាក់រង្វាន់ច្រើនបំផុតមិនធ្លាប់មានក្នុងវិស័យកីឡាអេឡិចត្រូនិចនេះ។ ក្រុមដែលបានក្លាយជាជើងឯក ទទួលបាន ពាន ១ និងប្រាក់រង្វាន់ ១៥ លានដុល្លារអាមេរិក ខណៈក្រុមរងជើងឯកទទួលបាន ៤ លានដុល្លារអាមេរិក៕
វីដេអូការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង OG និង Liquid៖