• 2019-08-21 04:48:15
  • ប្រដាល់

តិច​ ឡុង​ សុភី​ ប៉ះ​ រឿង​ សោភ័ណ្ឌ​ វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លុយ​ ៤០០០​ដុល្លារ​ទៅ?​

  • 2019-08-21 04:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជម្រុះ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦៩​គីឡូក្រាម​ និង​ទឹក​ប្រាក់​ ៤០០០​ដុល្លារ​ ឈាន​ដល់​សប្ដាហ៍​ទី២​ ហើយ​នា​ថ្ងៃ​សៅរ៍​ ទី២៤​ សីហា​ ២០១៩​ ដោយ​ ឡុង​ សុភី​ ប៉ះ​អ្នក​លេង​គុន​ថៃ​ Rambo ។​

ឡុង សុភី និង​ថៃ

សម្រាប់​ថ្ងៃ​សៅរ៍​នេះ​ នឹង​រក​ឃើញ​ហើយ​ជើង​ខ្លាំង​ម្នាក់​ទៀត ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ របស់​សង្វៀន​ CNC​ ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​ ៤០០០​ដុល្លារ​ ខណៈ​កីឡាករ​ប្រកួត​ត្រឹម​តែ​២ដង​ប៉ុណ្ណោះ។​

រឿង សោភ័ណ្ឌ និងថៃ

អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ប្រសិន​បើ​រូប​គេ​អាច​យក​ជ័យជម្នះ​នា​ការ​ប្រកួត​មួយ​នេះ​ មាន​ន័យ​ថា​គេ​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ ដោយ​ត្រូវ​ជួប​ដៃគូ​ចាស់​ រឿង​ សោភ័ណ្ឌ​ តែ​ម្ដង​ព្រោះ​ជើង​ខ្លាំង​មក​ពី​ក្លឹប​ម្កុដ​រាសីហ៍​ម្នាក់​នេះ​កំពុង​រង់ចាំ​ជា​ស្រេច​បន្ទាប់​ពី​ឈ្នះ​ថៃ​សប្ដាហ៍​មុន។​

រឿង សោភ័ណ្ឌ និង ឡុង សុភី

រំលឹក​ដែរ​ថា​ កម្មវិធី​ខ្សែក្រវាត់​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ ទម្ងន់​ ៦៩​គីឡូក្រាម​ របស់​សង្វៀន​ CNC​ គឺ​មាន​តែ​កីឡាករ​៤នាក់​ប្រកួត​ប៉ុណ្ណោះ​ ហើយ​បើ​ឈ្នះ​២ប្រកួត​យក​ខ្សែក្រវាត់​តែ​ម្ដង។​ សប្ដាហ៍​ទី១​ រឿង​ សោភ័ណ្ឌ​ ឈ្នះ​ថៃ​ Korng Thailand​ ដោយ​ពិន្ទុ​ ខណៈ​សប្ដាហ៍​ទី២​ ឡុង​ សុភី​ ប៉ះ​ Rambo៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់