• 2019-08-09 06:46:28
  • ប្រដាល់

សុខ​ ធី​ បន្តឈ្នះបានអត់ប្រកួតលើកទី៣នៅកម្ពុជានាថ្ងៃអាទិត្យនេះ?

  • 2019-08-09 06:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ជាយដែន​ សុខ​ ធី​ នឹង​ឡើង​ប្រកួត​លើក​ទី៣​របស់​ខ្លួន​ជា​មួយ​កីឡាករ​ថៃ​ Nampetch Chhor Champions​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​បាយ័ន ​ថ្ងៃ​អាទិត្យ​ ទី១១​ ខែ​សីហា​ ២០១៩។​

កីឡាករ សុខ ធី

កូន​សិស្ស​លោក​ សាន​ សៅយ៉ាន់​ រូប​នេះ​បង្ហាញ​មុខ​ជា​ថ្មី​ ដែល​ត្រូវ​ជា​លើក​ទី៣​ហើយ​លើ​សង្វៀន​គុន​ខ្មែរ​នៅ​កម្ពុជា។​ ការ​វិល​មក​វិញ​នា​២ប្រកួត​មុន​នេះ​គឺ​ សុខ​ ធី​ នៅ​តែ​បង្ហាញ​ទម្រង់​វ៉ៃ​បាន​ល្អ​ដដែល​ដោយ​ឈ្នះ​ថៃ​សន្លប់​នៅ​កម្មវិធី​វើក​គុន​ខ្មែរ​ បន្ទាប់​មក​ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង​ថៃ​១​រូប​នេះ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​នៅ​សង្វៀន​អធិរាជគុន​ខ្មែរ​ ISI។​

អ្នក​ប្រដាល់​ដើម​កំណើត​ពី​បន្ទាយមានជ័យ​ រូប​នេះ​មាន​ផ្លែង​ធ្ងន់​ៗ​ដដែល​ ដូច​ជា​ការ​មាត់​ ស្នៀត​ទាត់​ភ្លៅ​ និង​ចំណុច​ពិសេស​មួយ​ទៀត​នោះ​ ភាព​រឹងមាំ​ធន់​និង​ផ្លែ​របស់​ដៃគូ​ប្រកួត។​ មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា​ថា​ សុខ​ ធី​ នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ដូច​២ប្រកួត​មុន​ឬ​យ៉ាង​ណា​នា​ជំនួប​មិត្តភាព​អន្តរជាតិ​ថ្ងៃ​អាទិត្យ​នេះ។​

សុខ​ ធី (ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ ជា​សិស្ស​គុន​ក្នុង​ក្លឹប​សៅយ៉ាន់​នាគា​ ដែល​មាន​ទីតាំង​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ។​ បច្ចុប្បន្ន​នេះ​ សុខ​ ធី​ កំពុង​ហ្វឹកហាត់​ និង​ស្នាក់​នៅ​ក្នុង​ក្លឹប​ Cambodian Tom Team​ ដោយ​បាន​ការ​ជួយ​ពី​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ ដើម្បី​ងាយ​ស្រួល​ដល់​កីឡាករ​រូប​នេះ​បាន​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ការ​ប្រកួត។​ សុខ​ ធី​ នឹង​ត្រូវ​ឡើង​ប្រកួត​ក្នុង​កម្មវិធី​ខារ៉ាបាវ ​ថ្ងៃ​អាទិត្យ​នេះ​នៃ​សង្វៀន​បាយ័ន​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់