- 2019-01-03 04:52:39
- បាល់ទាត់
ភ្នំពេញក្រោន យកបានកម្លាំងថ្មីប្រេស៊ីល២រូបទៀត ក្នុងនោះម្នាក់ធ្លាប់លេងលីគទី៣ ន័រវែស
- 2019-01-03 04:52:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោន យកបានកម្លាំងថ្មីប្រេស៊ីល២រូបទៀត ក្នុងនោះម្នាក់ធ្លាប់លេងលីគទី៣ ន័រវែស
ចន្លោះមិនឃើញ
ភ្នំពេញក្រោនបានបង្ហោះវីដេអូបង្ហាញកីឡាករបរទេសថ្មី ដែលជាជនជាតិប្រេស៊ីលចំនួន២រូបទៀតហើយ គឺខ្សែប្រយុទ្ធ Darlan Martins និងខ្សែការពារកណ្ដាល Jhonata Sant'anna សម្រាប់ចូលរួមលីគកំពូលកម្ពុជារដូវកាលថ្មី ២០១៩ ។
ក្នុងចំណោមអ្នកទាំងពីរខាងលើត្រូវបានគេដឹងថា មានម្នាក់ដែលធ្លាប់លេងនៅក្លឹប Arendal Fotball នៃលីគទី៣ របស់ប្រទេសន័រវែសគឺកីឡាករ Darlan Martins កាលពីឆ្នាំ២០១៧។ បើគិតទាំងពីរនាក់នេះទៀត ក្លឹបភ្នំពេញក្រោនបាននាំចូលកីឡាករបរទេស ដែលមានសញ្ជាតិប្រេស៊ីលចំនួន៤រូបហើយ ខណៈពីររូបមុនគឺ Paulo Victor Soares ខ្សែប្រយុទ្ធ និងម្នាក់ទៀតឈ្មោះ Leonardo Oliveira Tavares ជាអ្នកចាំទី៕
https://www.youtube.com/watch?list=UUPLAYER_PhnomPenhCrown&time_continue=2&v=RGAzx9xnXFE&fbclid=IwAR1e0yvhqHgDxf2xQOG3Xt9R_x2Jk2-LDSwPJ9e2-aeWX5NCCUtXJgcUn2Y