• 2018-12-04 02:09:36
  • កីឡា​ផ្សេង​ៗ

វៃ ភត្រា ក្ដី​ស្រមៃ​របស់​ខ្លួន​មិន​ទាន់​សម្រេច​ទេ​ គឺ​ចង់​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​ជូន​កម្ពុជា​

  • 2018-12-04 02:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ ២គ្រឿង​ វៃ ភត្រា ក្ដី​ស្រមៃ​របស់​ខ្លួន​មិន​ទាន់​សម្រេច​ទេ​ បើ​ទោះ​ជា​សមត្ថភាព​ខ្លាំង​ក្នុង​ប្រទេស​បែប​នេះ​ក៏​ដោយ​ ព្រោះ​មិន​ទាន់​បាន​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​ជូន​ប្រទេស​ជាតិ​ និង​សហព័ន្ធ​របស់​ខ្លួន។​

វៃ ភត្រា

កីឡាករ​វ័យ១៨​ឆ្នាំ​ ខាង​លើ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា​ ក្ដី​ស្រមៃ​ធំ​បំផុត​របស់​ខ្លួន​នោះ​គឺ​ចង់​ឈ្នះ​មេដាយ​ជូន​ប្រទេសជាតិ​ ហើយ​ប្ដេជ្ញា​ថា​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​មាន​ឱកាស​សម្រេច​បំណង​មួយ​នេះ។​

ភត្រា​ បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​ឈ្នះ​មេដាយ​ច្រើន​គ្រឿង​ក្នុង​ប្រទេស​ដូច​នេះ​ក៏​ដោយ​ ប៉ុន្តែ​មិន​ទាន់​អាច​ប្រកួត​ប្រជែង​ជា​មួយ​កីឡាករ​បរទេស​ ឬ​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ។​ ពោល​បើ​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​បន្ថែម​ទៀត​ ជឿជាក់​ថា​សមត្ថភាព​រឹតតែ​រីកចម្រើន​ ហើយ​នឹង​មាន​ឱកាស​ប្រជែង​យក​មេដាយ​បាន។​ យុវជន​ប្រកួត​តំណាង​ខេត្ត​តាកែវ​ រូប​នេះ​ បញ្ជាក់​ផង​ដែរ​ថា​ នៅ​ឆ្នាំ​ថ្មី​នេះ​ប្រហែល​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ហើយ។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ វៃ ភត្រា​ ជា​កីឡាករ​កាយសម្ព័ន្ធ​ ខាង​ផ្នែក​ Articstic​ បូក​ទាំង​ការ​ប្រកួត​ជើង​ឯកថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ទើប​បញ្ចប់​ចុង​ខែ​វិច្ឆិកា​នេះ​ គឺធ្លាប់​ឈ្នះ​មេដាយ​មាស​ចំនួន​ ៦គ្រឿង​ មក​ហើយ។​ យុវជន​ឆ្នើម​ម្នាក់នេះ​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធអស់​រយៈពេល​៥ឆ្នាំ​មក​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់