• 2018-11-27 04:35:21
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​កាយសម្ព័ន្ធ​ឆ្នាំ​នេះ​ ជា​ការ​​រើស​​យុវជន​ឆ្នើម​ត្រៀម ​ឆ្នាំ​ ២០២៣

  • 2018-11-27 04:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៨​ នេះ​ គឺ​ផ្ដោត​សំខាន់​បំផុត​ស្វែង​រក​យុវជន​ថ្នាល​ឆ្នើម​ៗ​ ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ផង​ និង​ជា​ធនធាន​ត្រៀមពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ផង​ដែរ។​

ទិដ្ឋភាពកំពុងប្រកួត

លោក​ ណយ​ ផាន់ណា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នេះ​មាន​កីឡាករ​ កីឡា​ការិនី​ចូលរួម​ចំនួន​ ៧៤នាក់​ ហើយ​ប្រកួត​លើ​ ១៣​ វិញ្ញាសា​ គឺ​ Aerobic​ ៥​វិញ្ញាសា និង​ Artistic​ ៨វិញ្ញាសា។​ ដោយ​ឡែក​ការ​ប្រកួត​បាន​បញ្ចប់​លើ​វិញ្ញាសា​មួយ​ចំនួន​ហើយ​ តាម​ការ​សង្កេត​ឃើញ​ថា​ មាន​ដំណើរ​ការ​ល្អ​ ទាំង​សមត្ថភាព​សមស្រប​ទៅ​តាម​បច្ចេកទេស​ត្រឹមត្រូវ​ ហើយ​មាន​សុវត្ថិភាព​ល្អ​មាន​បញ្ហា​អ្វី​ឡើយ។​

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ត​ថា​ សហព័ន្ធ​របស់​លោក​គឺ​ផ្ដោត​លើ​ក្មេងៗ​ជា​ចម្បង​ ព្រោះ​ត្រូវ​រៀប​ជើងព្រួល​ឲ្យ​បាន​ល្អ​ ទាំង​សមត្ថភាព​របស់​ពួកគេ​ អាយុ​របស់​កីឡាករ​ កីឡា​ការិនី​ទាំង​នោះ ​ត្រឹមត្រូវ​គ្រប់​អាច​ចូលរួម​ប្រកួត​ប្រជែង​បាន​នៅ​ឆ្នាំ​ ២០២៣​ នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម។​ ក្រៅ​នេះ​ទៀត​សហព័ន្ធ​ប្រកួត​នេះ​ដើម្បី​ស្វែង​រក​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ ២០នាក់​ ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន​ និង​កូរ៉េខាងត្បូង​ផង​ដែរ។​

ទិដ្ឋភាពកំពុងប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ចាប់​ផ្ដើម​ប្រកួត​ជ្រើសរើស​ជើង​ឯក​ជាតិ​ ពាន​រង្វាន់​បណ្ឌិត​ ថោង​ ខុន​ លើក​ទី២​ នេះ​ចាប់​ពី​ថ្ងៃ​ទី២៤​ ដល់​ ២៩​ ខែ​វិច្ឆិកា​ ២០១៨។​ ការ​ប្រកួត​នេះ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​កន្លែង​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​ ឯ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់