• 2018-08-24 06:53:30
  • ប្រដាល់

មឿន​ សុខហ៊ុច​ ធ្លាប់​ឈឺចាប់​ក្រោម​ដៃ​ Kreang Krai​ ម្ដង​ហើយ​

  • 2018-08-24 06:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ មឿន​ សុខហ៊ុច​ ធ្លាប់​ឈឺ​ចាប់​ក្រោម​ថ្វីដៃ​ Kreang Krai​ ម្ដង​រួច​ហើយ​កាល​ពី​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​កន្លង​មក។​ ចុះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ CNC​ អាទិត្យ​នេះ​ សុខហ៊ុច​ អាច​ទារ​បំណុល​ចាស់​ ពី​ជើង​ខ្លាំង​ថៃ​ខាង​លើ​នេះ​បាន​វិញ​អត់​ ឬ​បន្ត​ឈឺ​ចាប់​ជា​លើក​ទី២។​

កីឡាករ មឿន សុខហ៊ុច

ជំនួប​ពាក់កណ្ដាល​ផ្ដាច់​កាល​ពី​ខែ​មីនា​ ២០១៨​ នៅ​អាស៊ីអាគ្នេយ៍​ ជើង​ខ្លាំង​ថៃ​ Kreang Krai​ ទាត់​ឲ្យ​មឿន​ សុខហ៊ុច​ ខូច​ជើង​ឆ្វេង​នៅ​ទឹក​ទី១​ ធ្លាក់​ត្រឹម​វគ្គ​នេះ​តែ​ម្ដង​ហើយ​ ខក​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លុយ​ធំ​ជា​មួយ​ ជឹម​ ចិត្រា។​

កីឡាករ Kreang Krai

សុខហ៊ុច​ ត្រូវ​បាន​អ្នក​ទស្សនា​ និង​កីឡាករ​ដូច​គ្នា​ទទួល​ស្គាល់​ថា​ ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​មាន​ផ្លែ​ធ្ងន់។​ មិន​ថា​ស្នៀត​ទាត់​ ឬ​កែង​នោះ​ទេ​ ពោល​វ៉ៃ​ចេញ​មួយៗ​មែន​ ប៉ុន្តែ​ធ្ងន់​តែ​ម្ដង​ ខណៈ​ក្បាច់​ជង្គង់​ និង​កណ្ដាប់ដៃ​ប្រើ​បន្ទាប់បន្សំ​នោះ​ទេ។​

កីឡាករ មឿន សុខហ៊ុច

ការ​ប៉ះ​គ្នា​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៅ​ CNC​កន្លង​ទៅ​នេះ​ កីឡាករ​កម្ពុជា​ខាង​លើ​ ហាក់​ធ្វើ​បាន​ល្អ​គួរសម​ ប៉ុន្តែ​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ប្រផុតប្រផើយ​ទៅ​លើ​ Krean Krai​ នោះ​ទេ។​ ការ​ប្រកួត​រវាង​អ្នក​ទាំង​នេះ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច​គ្នា​ ទាំង​ចេញ​ស្នៀត​ ឬ​ប្រើ​ស្នៀត​ដៃគូ​ ប៉ុន្តែ​កីឡាករ​ថៃ​ឃើញ​ទាត់​ជើង​ក្រោម​ សុខហ៊ុច​ ច្រើន​ព្រោះ​ធ្លាប់​ឈ្នះ​ដោយ​ក្បាច់​នេះ​ម្ដង​ហើយ​ តែ​មិន​សូវ​បាន​ល្អ​នោះ​ទេ។​

កីឡាករ Kreang Krai

Kreang Krai​ ជា​អ្នក​ប្រដាល់​ក្បាច់​ម្នាក់​របស់​ថៃ​ មិន​ចេះ​តែ​វ៉ៃ​ចេញ​នោះ​ទេ​ ពោល​ចេញ​ផ្លែ​មួយ​ៗ​គឺ​ធ្ងន់​ និង​ភាគ​ច្រើន​បាន​ផល​តែ​ម្ដង។​ ដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ​ គឺ​កម្លាំង​ល្អ​វ៉ៃ​ពេញ​៥ទឹក​មិន​ធ្លាក់​ ខណៈ​ការ​ទាត់​ និង​ក្បាច់​កាត់​ដៃគូ​ក៏​ល្អ​ដែរ​ ហើយ​ជំហរ​រឹងមាំ​ទៀត​ផង។​

ឆៃ សារ៉ា(ក្រហម) Din Napho(ខៀវ)

បញ្ជាក់​ផង​ដែរ​ថា​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ ISI​ ឈាន​ដល់​ថ្ងៃ​អាទិត្យ​ទី២៦​ សីហា​ ២០១៨​ សប្ដាហ៍​នេះ​ហើយ ​គឺ​ មឿន​ សុខហ៊ុច​ ប៉ះ​ Kreang Krai​ ខណៈ​ ឆៃ​ សារ៉ា​ ប៉ះ​ Din Napho​ ប្រភេទ​ទម្ងន់​ ៦៥​គីឡូក្រាម។​ កីឡាករ​រូប​ណា​ឈ្នះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ១​ និង​លេខ២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់