• 2018-08-02 02:16:39
  • ប្រដាល់

អ្នក​ប្រដាល់​៤រូប​ ដែល​ជួប​ទុក្ខ​ធំ​ដូច​ៗ​គ្នា​ រយៈពេល​ប៉ុន្មាន​ខែ​នេះ​

  • 2018-08-02 02:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិត​ជា​រឿង​សោកសៅ​មួយ​សម្រាប់​អ្នក​ប្រដាល់៤រូប​នេះ​ណាស់​ ដែល​មាន​ទុក្ខធំ​ដូច​ៗ​គ្នា​ ដោយ​សារ​សាច់ញាតិ​ដ៏​សំខាន់​របស់​ពួកគេ​បាន​មរណភាព​នា​ពេល​ថ្មីៗ​នេះ។​

ក្រុមគ្រួសារ ឡៅ​ ស៊ីណាត

ទី១​ កីឡាករ​ ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិត្រា​ បាត់បង់​ឪពុក​ជា​ទី​ស្រឡាញ់​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៨​ ដោយ​សារ​តែ​ជំងឺ​គាំ​បេះដូង។​ ក្រុម​គ្រួសារ​ និង​កូនៗ​មិន​បាន​ដឹង​ថា​លោក​ស្លាប់​តាំង​ពី​ម៉ោង​ប៉ុន្មាន​ឡើយ​ ពោល​ពេល​ព្រឹក​ឡើង​ លោក​អ៊ុំ​ ឡៅ​ ទ្រល​ ក៏​ស្លាប់​បាត់​ទៅ​ហើយ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ។​

កីឡាករ មឿន​ សុខហ៊ុច

ទី២​ កីឡាករ​ មឿន​ សុខហ៊ុច​ បន្ទាប់​ពី​មិន​បាន​ទៅ​ប្រទេស​បារាំង​មិន​យូរ​ប៉ុន្មាន​ផង​ ក៏​មាន​ទុក្ខ​ក្រៀមក្រំ​ដូច​ទៅ​និង​កីឡាករ​ប៉ុន្មាន​នាក់​នេះ​ដែរ​ គឺ​ដោយ​សារ​លោក​ឪពុក​ ដែល​ជា​អ្នក​មាន​គុណ​នោះ​ត្រូវ​មរណភាព​ចោលរូប​គេកាលពី ខែ​មិថុនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​។​

សប្បុរសជន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ(រូបភាពហ្វេសបុក)

ទី៣​ កីឡាករ​ ឡៅ​ ផានាថ​ អ្នក​ប្រដាល់​រូប​នេះ​ក៏​ត្រូវ​បាត់បង់​ឪពុក​ផង​ដែរ​នា​អំឡុង​ខែ​មិថុនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ ហើយ​ឃើញ​មាន​មហាជន​ រួម​និង​អ្នក​ស្រឡាញ់​គុន​ខ្មែរ​បាន​ជួយ​ថវិកា​មួយ​ចំនួន​ផង​ដែរ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ហាក់​យីអ៊ុន​ធ្លាក់​ខ្លាំង​ ប្រកួត​ខ្លួន​ឯង​ក៏​មាន​របួស​ដៃ​ បន្ទាប់​មក​សាច់ញាតិ​ក៏​បាត់បង់​ជីវិត​ទៀត​ផង។​

ឡុង សុភី​ បួសបន្ទាប់ពី​ម្ដាយ​មរណភាព

ទី៤ កីឡាករ​ ឡុង​ សុភី​ ត្រូវ​បាត់បង់​ម្ដាយ​ជា​ទី​ស្រឡាញ់​ឈ្មោះ​ ម៉េង​ មុំ​ កាល​ពី​ចុង​ខែ​កក្កដា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ថ្មីៗ​នេះ​ ដោយ​សារ​តែ​ជំងឺ​លើស​ឈាម​ និង​ដួល​ដាច់​សរសៃ​ឈាម​ខួរក្បាល។​ បើ​ទោះ​ជា​ក្រុម​គ្រួសារ​ខំ​ព្យាយាម​ព្យាបាល​យ៉ាង​ណាក៏ដោយ​ ប៉ុន្តែ​ស្ថានភាព​ជំងឺ​នៅ​តែ​ធ្ងន់ធ្ងរ​រហូត​បាត់បង់​ជីវិត​តែ​ម្ដង​នៅ​ខេត្ត​បាត់ដំបង។​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់