• 2018-05-31 08:16:38
  • បាល់ទះ

នេះ​គឺ​កីឡាករ​ការិនី​​បាល់ទះ​​​ហ្វីលីពីន Maddie សម្រស់​មិន​ចាញ់​តារា

  • 2018-05-31 08:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិភព​កីឡាករ​បាល់ទះ មាន​កីឡាករ​និង​កីឡាការិនី​មាន​សម្រស់​ស្អាត​ៗ​ច្រើន​ណាស់។ ក្រៅ​ពី​សម្រស់​ ពួក​គេ​ក៏​មាន​អំណោយ​ផលកម្ពស់​ខ្ពស់​ពី​ធម្មជាតិ​ មើក​ទៅ​មិន​ចាញ់​តារា​ដើរ​ម៉ូដ​ប៉ុន្មាន​ទេ។

ថ្ងៃ​នេះ​សូម​បង្ហាញ​កីឡាការិនី​បាល់ទះ​​អាស៊ី​ម្នាក់​ឈ្មោះ​ថា Maddie Madayag។ Maddie មាន​ដើម​កំណើត​កើតជា​នៅ​ប្រទេស​ហ្វីលីពីន​ បច្ចុប្បន្ន​មាន​វ័យ​១៨​ឆ្នាំ។ នាង​កំពុង​ប្រកប​អាជីព​បាល់ទះ​ជាមួយ​ក្លឹប ​ADMU Lady Blue Spikers ក្នុង​ប្រទេស​ហ្វីលីពីន។ Maddie លេង​ក្នុង​តំណែង​អ្នក​បាំង​នៅ​កណ្ដាល មាន​កម្ពស់​១,៨០​ម៉ែត្រ​ ហើយ​ក៏​ជា​ប្រធាន​ក្រុម​ផង​ដែរ។

និយាយ​ពី​សម្រស់​យុវតី​រូប​នេះ​​ស្អាត​មិន​ចាញ់​តារា​ទេ។ ក្នុង​បណ្ដាញ​សង្គម Instagram នាង​មាន​អ្នក​តាមដាន​ដល់​១៤៩K ឯណោះ ហើយ​រាល់​ពេល​ផុស​រូប​ម្ដង​​ក៏​មាន​អ្នក​ Like ច្រើន​ដែរ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់