- 2018-03-15 02:21:19
- ព័ត៌មាន
មិននឹកស្មាន ចាញ់ ៦-០ យប់មិញ បឹងកេត ស៊ុតមិនចំគោលដៅសូម្បី១ជើង
- 2018-03-15 02:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មាន ចាញ់ ៦-០ យប់មិញ បឹងកេត ស៊ុតមិនចំគោលដៅសូម្បី១ជើង
ចន្លោះមិនឃើញ
ក្រុមបឹងកេត បានបរាជ័យធ្ងន់១ប្រកួតទៀតហើយ ដោយចាញ់ក្រុម Home United ក្នុងលទ្ធផល ៦-០ ក្នុងវគ្គសន្សំពិន្ទុតាមពូល ពានរង្វាន់ AFC Cup ។
កាលពីប៉ុន្មានថ្ងៃមុននៅភ្នំពេញ បឹងកេតធ្វើជាម្ចាស់ផ្ទះបានយកឈ្នះលើក្រុម Home United នេះក្នុងលទ្ធផល ៣-២ រួចទៅហើយ ប៉ុន្តែបែរជាម្សិលមិញទៅលេងនៅទឹកដីគេវិញ ឱ្យគេស៊ីដល់ទៅ ៦-០ ឯណោះ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្តមួយទៀតនោះ គឺបឹងកេតក្នុងប្រកួតនេះ ស៊ុតបានត្រឹមតែ៣ជើងប៉ុណ្ណោះ ហើយ៣ជើងនោះមិនបានចំគោលដៅសូម្បី១ជើងឡើង ដែលខុសឆ្ងាយពីការប្រកួតនៅទឹកដីពហុកីឡដ្ឋានជាតិ។
បរាជ័យក្នុងប្រកួតទី៤នេះដែរ បានធ្វើឱ្យឱកាសឡើងវគ្គបន្ដកាន់តែពិបាកបន្តិចហើយ ព្រោះថាប្រកួតបន្ទាប់ពួកគេត្រូវប៉ះក្រុមខ្លាំងCeres Negros ដែលឈ្នះខ្លួន ៩-០ កាលពីពេលកន្លងទៅ។ ប្រកួតនោះដែរ ប្រសិនបើពួកគេមិនអាចឈ្នះ Ceres បានទេ នោះឱកាសឡើងវគ្គបន្ដគឺអស់ត្រឹមនេះហើយ មិនចាំបាច់អ៊ុតប្រកួតទី៦នោះទេ។
បច្ចុប្បន្ននេះបឹងកេត នៅបាតតារាងមាន៤ពិន្ទុដូចក្រុមលេខ៣ Shan United ដែរ ប៉ុន្តែក្រុមរបស់លោកកែវ កុសល មានសំណល់គ្រាប់បាល់ដល់ទៅ១៥គ្រាប់ឯណោះ៕