• 2017-12-13 07:43:00
  • បាល់ទាត់

ឃីម​ ឌីម៉ា៖​ ទទួល​ស្គាល់​ថា​សមត្ថភាព​ឥលូវ​ធ្លាក់​មិន​ដូច​មុន​

  • 2017-12-13 07:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​កម្ពុជា​និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ​២០១៧​ ឃីម​ ឌីម៉ា​ ថា​ ឥលូវ​នេះ​សមត្ថភាព​ហាក់​ដូច​ជា​ធ្លាក់​បន្តិច​ បើ​ទោះ​ឡើង​ប្រកួត​ប៉ុន្មាន​ប្រកួត​មក​នេះ​ក្ដី​ តែ​នៅ​មិន​ទាន់​ដូច​មុន​ទេ។​

ឃីម​ ឌីម៉ា​ ក្រហម ពេល​ប្រកួត​គុន​ខ្មែរ​អន្តរជាតិលើក​ទី១

ឃីម​ ឌីម៉ា​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ការ​ប្រកួត​២លើក​ចុង​ក្រោយ​នេះ​ រូប​គេ​ពិត​ជា​ខំប្រឹង​ប្រកួត​អស់​ហើយ​ មិន​ថា​ពេល​វ៉ៃ​នៅ​កម្មវិធី​ Khmer-Thai Fight​ ឬ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​សប្ដាហ៍​មុន​នោះ​ទេ​ ហើយ​បើ​ប្រៀបធៀប​សមត្ថភាព​ពេល​នេះ​ហាក់​ធ្លាក់​មិន​ដូច​មុន​ទេ។​

ឃីម​ ឌីម៉ា​ ក្រហម ពេល​ប្រកួត​គុន​ខ្មែរ​អន្តរជាតិលើក​ទី១

ទាក់ទិន​នឹង​បញ្ហា​នេះ​ម្ចាស់​ខ្សែក្រវាត់​២ស្ថាប័ន​ខាង​លើ​បញ្ជាក់​ថា​ វា​ពិបាក​ថា​មក​ពី​កត្តា​មួយ​ណា​ដែរ​ អាច​ថា​របួស​ដៃ​ទើប​ជា​សះស្បើយ​មិន​ទាន់​អាច​ប្រើ​បាន​ល្អ​ ឬ​អាច​ថា​មក​ពី​សុខភាព​មួយរយៈ​នេះ​មិន​សូវ​អំណោយ​ផល​ រួម​នឹង​ហ្វឹកហាត់​មិន​បាន​គ្រប់គ្រាន់​ក៏​ថា​បាន​ដែរ​ ព្រោះ​ក្រោយ​កម្មវិធី​ Khmer-Thai Fight​ រួច​មក​ ក៏​ឆ្លៀត​សម្រាក​បន្តិច​ទៅ។​ បើ​ទោះ​ជា​មាន​បញ្ហា​បន្តិច​បន្តួច​ដូច​នេះ​ក្ដី​តែ​ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​នឹង​ខំប្រឹង​ឡើង​វិញ​ផង​ដែរ។​

កីឡាករ ឃីម​ ឌីម៉ា​ ពេល​ប្រកួត​ Khmer-Thai Fight

កីឡាករ​ ឃីម​ ឌីម៉ា ​បន្ទាប់​ពី​ឈ្នះ​ខ្សែក្រវាត់​ចុង​ក្រោយ​នៅ​សង្វៀន​ CNC​ ហើយ​របួស​ដៃ​ស្ដាំ​កន្លង​មក​ សមត្ថភាព​របស់​គេ​ហាក់​ធ្លាក់​ចុះ​តែ​ម្ដង​ពោល​រូប​គេ​ផ្អាក​ឡើង​សង្វៀន​រហូត​ដល់​ចេញ​ទៅ​ស៊ីហ្គេម​លើក​ទី២៩​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី។​ តាំង​ពី​ស៊ីហ្គេម​កន្លង​មក​អ្នក​ប្រដាល់​រូប​នេះ​ទើប​ឡើង​សង្វៀន​បាន​២ប្រកួត​ប៉ុណ្ណោះ​ហើយ​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ទាំង​ពីរ​លើក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់