• 2017-10-31 01:38:35
  • វិភាគ

គ្រូ​ U-19​ កម្ពុជា​ ថា​តំបន់​ប្រយុទ្ធ​ត្រូវ​ពង្រឹង​បន្ថែម​ព្រោះ​សមត្ថភាព​ឥលូវ​នៅមាន​កម្រិត

  • 2017-10-31 01:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ ​U-19​ កម្ពុជា​ ថា​ត្រូវ​តែ​កែប្រែង​និង​អភិវឌ្ឍ​ឡើង​វិញ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​ ព្រោះ​ធ្វើ​មិន​បាន​ល្អ​សោះ​នា​ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​តាម​ពូល​ G នៃ​ពាន​រង្វាន់ AFC U19 Championship​ កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​

លោក​ Inoue Kazunori​

លោក​ Inoue Kazunori​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​ U-19 ​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​អរគុណ​ និង​កោត​សរសើរ​ដល់​ការ​ខំប្រឹង​លេង​របស់​កូន​ក្រុម​អស់​ពី​សមត្ថភាព​នា​ពេល​កន្លង​មក​ ជា​ពិសេស​ការ​ប៉ះ​ជា​មួយ​ប្រទេស​ហ្វីលីពីន​ចុង​ក្រោយ​តែ​ម្ដង។​ បើ​ទោះ​ជា​មាន​ការ​ខំប្រឹង​ដូច​នេះ​ក៏​ដោយ​ ប៉ុន្តែ​កីឡាករ​លេង​មិន​ទាន់​បាន​ល្អ​នោះ​ទេ​ នៅ​មាន​ចំណុះ​ខ្វះខាត​និង​ត្រូវ​ពង្រឹង​ថែម​ទៀត។​

ក្រុម​ U-19 ​កម្ពុជា​

គ្រូ​ជនជាតិ​ជប៉ុន​រូប​នេះ​បន្ថែម​ថា​ ចំណុច​ខ្វះខាត​ដែល​លោក​មើល​ឃើញ​នោះ​រួម​មាន​ ការ​គ្រប់គ្រង​ និង​បញ្ជូន​បាល់​នៅ​មិន​ទាន់​បាន​ល្អ​ ហើយ​ការ​បញ្ចប់​ទី​ក៏​មិន​ទាន់​ធ្វើ​បាន​ល្អ​ដូច​គ្នា​ ជាក់​ស្ដែង​ពេល​ប៉ះ​ជា​មួយ​ក្រុម​ចិន​ U-19 ​កម្ពុជា​មាន​ឱកាស​ច្រើន​តែ​ធ្វើ​មិន​បាន​សម្រេច​ ខណៈ​ជំនួប​ជា​មួយ​ហ្វីលីពីន​ក៏​ដូច​គ្នា​​ដែរ។​ និយាយ​ជា​រួម​សមត្ថភាព​ពួកគេ​នៅ​មាន​កម្រិត។​ ចំណុច​ខ្វះខាត​ខាង​លើ​ទាំង​ប៉ុន្មាន​នេះ​ លោក​ត្រូវ​តែ​កែប្រែ​ និង​ពង្រឹង​បន្ថែម​ទៀត​ដល់​កូន​ក្រុម​របស់​លោក​ បើ​មិន​ដូច្នោះ​ទេ​ប្រកួត​សំខាន់​ក្រោយៗ​ទៀត​នៅ​តែ​ដដែល។​

ក្រុម​ U-19 ​កម្ពុជា​ បាន​ត្រឹម​លេខ​២ក្នុង​ពូល​តែ​ប៉ុណ្ណោះ​ ក្រោយ​៣ប្រកួត​ ចាញ់​១​ ឈ្នះ​១​ និង​ស្មើ​១​ មាន​៤ពិន្ទុ​នៃ​ការ​ប្រកួត​ជម្រុះ​ពូល​ G​ នៃ​ពាន​រង្វាន់​ AFC U19 Championship​ ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃទី២៨​ ខែ​តុលា​ កន្លង​ទៅ​នេះ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់