• 2017-10-24 04:36:08
  • ប្រវត្តិ​​

ដំណឹង​ថា កម្ពុជា​ដក​ខ្លួន​ពី​ការ​​​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​២០២៣​ជា​រឿង​មិន​ពិត​

  • 2017-10-24 04:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នៅ​តែ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មុន​នេះ​បន្តិច។

ឯកឧត្តម វ៉ាត់ ចំរើន

ប្រភព​ Khmer Times បាន​ផ្សាយ​ជា​ភាសា​អង់គ្លេស​កាល​ពី​ម្សិល​មិញ​ថា កម្ពុជា​បាន​​ដក​ខ្លួន​ពី​គម្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​ ដោយ​សារ​​បញ្ហា​ថវិកា។ នេះ​ជា​ការ​ស្រង​សម្តី​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​ដើម្បី​កសាង​ស្ពាន​ឆ្លង​ទន្លេ​សាប។

ដំណឹង​ខាង​លើ​​បាន​ធ្វើ​ឲ្យ​មាន​ការ​ងឿ​ឆ្ងល់​ និង​ស្រងាក​ចិត្ត​ ប្រសិន​បើ​មិន​បាន​ធ្វើ​ម្ចាស់​ផ្ទះ​មែន​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ប្រភព​ខាង​លើ​អាច​ស្រង​សំដី​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ខុស។ ពេល​នេះ​ឯកឧត្តម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​នៅ​តែ​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដដែល​ ពី​ព្រោះ​រាជរដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​ផែន​ការ​មេរួច​រាល់​ហើយ។ ​ហេដ្ឋារចនា​សម្ព័ន្ធ​​ត្រៀម​ស៊ីហ្គេម​២០២៣​កំពុង​ដំណើរ​ការ​កសាង​បាន​យ៉ាង​ល្អ​ ខណៈ​សេដ្ឋកិច្ច​ជាតិ​កំពុង​​រីក​ចម្រើន​​ឆ្ពោះ​ទៅ​មុខ​ដែល​គ្មាន​អ្វី​គួរ​​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​ការ​ធ្វើ​ម្ចាស់​ផ្ទះ​​ឡើយ។

ឯកឧត្តមអគ្គលេខាធិការ​​បាន​បញ្ជាក់​ថា ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នោះ​ប្រហែល​ជា​​ភាន់​ច្រឡំ និង​​ដក​ស្រងខុស​អំពី​​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា៕

ព័ត៌មាន​ជា​ភាសា​អង់គ្លេស​ចេញ​ដោយ​ Khmertimes
ក្លោងទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់