• 2017-09-29 03:01:58
  • ប្រដាល់

ហែម​ ម៉េងស្រ៊ុន​ ចង់​បន្ត​អាជីព​ដូច​ឪពុក​ ថៃ​ រិទ្ធី

  • 2017-09-29 03:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​បង្កើត​អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​ជា​អ្នក​លេង​ក្បាច់​គុន​ចម្រុះ​ ថៃ​ រិទ្ធី​ ឃើញ​ឪពុក​ល្បី​ឈ្មោះ​ ហើយ​ជាប់​ឈាម​ជ័រ​ជា​អ្នក​ប្រដាល់​ផង​នោះ​ នៅ​ពេល​ខាង​មុខ​ ប្ដេជ្ញា​នឹង​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ផង​ដែរ។​

​កុមារា​ ហែម​ ម៉េងស្រ៊ុន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​អនាគត​រូប​គេ​នឹង​សុំ​ឪពុកម្ដាយ​ចូល​ហ្វឹកហាត់​ប្រដាល់​ ព្រោះ​ឥលូវ​នេះ​មាន​ចំណូល​ចិត្ត​ខ្លាំង។​ ក្ដី​បំណង​ចូល​ប្រដាល់​នៅ​ពេល​ខាង​មុខ​នេះ​ គឺ​រំពឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ហើយ​អាច​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ដូច​ឪពុក​ និង​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ជាតិ​ទៀត​ផង។​ កូន​ប្រុស​ ថៃ​ រិទ្ធី​ បន្ថែម​ទៀត​ថា​ ដោយ​មើល​ឃើញ​ថា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ និង​គុន​ចម្រុះ​មាន​ល្បីល្បាញ​ ហើយ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ កត្តា​ទាំង​នេះ​ហើយ​ទើប​ជំរុញ​ទឹក​ចិត្ត​របស់​គេ​ឲ្យ​រឹតតែ​ស្រឡាញ់​អាជីព​ឈឺ​ខ្លួន​មួយ​នេះ។​

ថៃ រិទ្ធី និងកូនទាំងពីរនាក់

ចំណែក​កីឡាករ​ ថៃ​ រិទ្ធី​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ បើ​តាម​ចិត្ត​របស់​ខ្លួន​មិន​ចង់​ឲ្យ​កូន​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​ទេ​ ព្រោះ​វា​លំបាក​ណាស់​ទម្រាំ​បា​លុយ​ត្រូវ​បែក​មុខមាត់​ ឬ​អាច​ជួប​គ្រោះ​ថ្នាក់​ជាង​នេះ​ផង​ ប៉ុន្តែ​បើ​ពួកគេ​ស្រឡាញ់​អាជីព​នេះ​ហើយ​ ក្នុង​នាម​ជា​ឪពុក​ក៏​ហាម​ឃាត់​ដែរ​ តែ​ត្រូវ​បន្ត​ការ​សិក្សា​ឲ្យ​បាន​ច្រើន​ដូច​គ្នា។​ មិន​ថា​ ម៉េងស្រ៊ុន​ ឬ​កូន​ប្រុស​ម្នាក់​ទៀត​ទេ​ គឺ​ពួកគេ​ស្រឡាញ់​វិស័យ​ប្រដាល់​ទាំង​អស់​ នៅ​ពេល​ខ្លួន​ចាប់​ផ្ដើម​ហាត់​នោះ​ គឺ​ពួកគេ​តែងតែ​មក​មើល​ឬ​ហាត់​ជា​មួយ​ជា​និច្ច។​ ​

ថៃ រិទ្ធី និងកូនទាំងពីរនាក់កំពុងហាត់

ថៃ​ រិទ្ធី​ ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​គុន​ចម្រុះ​ ហើយ​ថ្មីៗ​នេះ​កីឡាករ​រូប​នេះ​ទើប​និង​ឈ្នះ​កីឡាករ​ម៉ាឡេស៊ី​ក្នុង​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។​ គេ​មាន​កូន​ចំនួន​២នាក់​ ទី១​ ហែម​ ម៉េងស៊្រុន​ និង​ទី២​ ហែម​ ម៉េងឡុង​ ហើយ​ពួកគេ​ក៏​ជា​ក្មួយ​បង្កើត​របស់​លោក​គ្រូ​ ធន់​ សុភា​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់