• 2017-09-18 07:23:48
  • បាល់ទាត់

គ្រូ​​ប៉ូលិស​ផ្ដល់​ដំបូន្មាន​ដល់​កីឡាករ​​ រដូវ​ភ្ជុំ​កុំ​ពិសា​​គ្រឿង​ស្រវឹង​ច្រើន​ពេក​ ​ព្រោះ...

  • 2017-09-18 07:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក នុត សូនី គ្រូ​បង្វឹក​ក្លឹប​ប៉ូលិស​​យល់​ឃើញ​ថា ​កីឡាករ​បាល់ទាត់​ភាគ​ច្រើន​​ចេះ​បរិភោគ​​សារធាតុ​ស្រវឹង​ ដូច្នេះ​ដើម្បី​ជា​ការ​ដាស់តឿន​​​លោក​សំណូមពរ​​កីឡាករ​ទាំង​អស់​កុំ​ពិសា​វា​ច្រើន​ហួស​កំណត់​​ក្នុង​កំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​​នេះ ​​ ពី​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​ប្រមូល​កម្លាំង​​មក​វិញ។

លោក នុត សូនី

​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា ការ​ពិត​កីឡាករ​​ពិសា​គ្រឿង​ស្រវឹង​​មិន​​ល្អ ក្នុង​នាម​ជា​កីឡាករ​នៅ​ពេល​​បរិភោគ​​ច្រើន​វា​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូល​កម្លាំង។ ប្រសិន​បើ​កីឡាករ​ទាំង​អស់​ពិសា​ វា​ល្មម​ៗ​បាន​ ​ហើយ​ ប៉ុន្តែ​​ពេល​​ព្រឹក​​ព្រលឹម​​​​ធ្វើ​លំហាត់​ប្រាណ​ដោយ​ខ្លួន​ឯង​នោះ​មិន​មែន​ជា​ការ​ពិបាក​ក្នុង​ការ​ប្រមូល​កម្លាំង​មក​វិញ​ឡើយ។

​ចំណុច​នៃ​ការ​ប្រមូល​កម្លាំង​របស់​កីឡាករ​មិន​មាន​ការ​លំបាក​ខ្លាំង​ទេ ដោយ​សារ​ពូក​គេ​មាន​មូលដ្ឋាន​គ្រឹះ​គ្រប់​គ្រាន់។ ប៉ុន្តែ​លោក​​សូម​ផ្ដាំ​ថា ​ហាម​ដាច់​ខាត​រាល់​មុន​ការ​ប្រកួត ២ ឬ ៣ ​ថ្ងៃ​ បើ​សិន​ពិសា​គ្រឿង​ស្រវឹង​លោក​ធានា​ថា កីឡាករ​រូប​នោះ​​នឹង​គ្មាន​កម្លាំង​លេង​នៅ​លើ​ទីលាន ​នៅ​ពេល​ការ​ប្រកួត​មក​ដល់ ​ទោះ​មាន​​ការ​ហ្វឹកហាត់​ខ្លាំង​​បែប​ណា​ក៏​ដោយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់