- 2017-07-24 06:20:00
- ព័ត៌មាន
កម្ពុជាមានលក្ខណៈពិសេសអាចនឹងយកមេដាយជើងឯកពិភពលោកកីឡាសូរីនហ្ស៊ីកាំប៉ូ នៅអាមេរិក
- 2017-07-24 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាមានលក្ខណៈពិសេសអាចនឹងយកមេដាយជើងឯកពិភពលោកកីឡាសូរីនហ្ស៊ីកាំប៉ូ នៅអាមេរិក
ចន្លោះមិនឃើញ
កីឡាករ កីឡាការិនីកម្ពុជាមានសង្ឃឹមច្រើនថានឹងឈ្នះមេដាយក្នុងព្រឹត្តិការ ជើងឯកពិភពលោកកីឡាសូរីនហ្ស៊ីកាំប៉ូ នៅសហរដ្ឋអាមេរិកនេះ។
លោក ឡាច ចាន់សុវណ្ណ ដែលជាប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូ បានឲ្យដឹងថា សម្រាប់កម្មវិធីប្រកួតជើងឯកពិភពលោកនៃកីឡាសូរីនហ្សីកាំប៉ូ ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក នេះ ខាងកម្ពុជាបញ្ជូនកីឡាករ កីឡាការិនី៣រូប ឲ្យទៅចូលរួមលើវិញ្ញាសាសម្ដែង។
ប្រធានសហព័ន្ធរូបនេះបន្តថា ដោយយោងតាមបទពិសោធឈ្នះមេដាយកន្លងមក រួមនិងសមត្ថភាពហ្វឹកហាត់ ហើយជាកីឡាការិនីជើងចាស់ទៀតនោះ លោកសង្ឃឹមខ្លាំងថាពួកគេនឹងឈ្នះក្នុងការប្រកួតនៅសហរដ្ឋអាមេរិកនេះ។ តាមការលើកឡើងរបស់លោកគ្រូជនជាតិជប៉ុនដែលតែងតែមកជួយបង្ហាត់ដល់កម្ពុជា បានប្រាប់លោក ឡាច ចាន់សុវណ្ណ ថា កីឡាករ កីឡាការិនីកម្ពុជា ពួកគេមានសមត្ថភាពខ្ពស់។ អ្វីដែលលោកឃើញទៀតនោះគឺលក្ខណៈពិសេសអំណោយផលពីធម្មជាតិរបស់កីឡាការិនីកម្ពុជា ដែលធ្វើបានល្អខ្លាំងដល់កម្រិតមួយ ដែរអ្នកផ្សេងពិបាកនិងធ្វើដូចបាន។
លោក ឡាច ចាន់សុវណ្ណ បានបន្តថា បើតាមការមើលពីប្រវត្តិប្រកួតរបស់កីឡាការិនីដែលនឹងត្រូវប៉ះកម្ពុជាពួកគេសុទ្ធតែក្មេងៗជំនាន់ក្រោយៗ កីឡាការិនីកម្ពុជា ដូច្នេះកីឡាការីកម្ពុជា២រូបនេះសង្ឃឹមខ្ពស់ជាងគេថានឹងឈ្នះមេដាយ។ សម្ដីលោក ឡាច ចាន់សុវណ្ណ «សូមឲ្យបងប្អូនខ្មែរនៅអាមេរិកកុំភ្លេចជួយគាំទ្រទាំងទឹកចិត្តក្ដីឬជាថវិកាក្ដីដើម្បីឲ្យពួកគេរឹតតែខំប្រឹងបន្ថែមទៀតប្រកួតយកមេដាយជូនជាតិ»។
គូបញ្ជាក់ថាកីឡាករ កីឡាការិនី៣រូបដែលនឹងទៅប្រកួតនៅសហរដ្ឋអាមេរិកនោះរួមមាន ទី១កីឡាករ ឌុន សម្ផស្ស ទី២ កីឡាការិនី សុវណ្ណ រចាន និងទី៣ កីឡាការិនី សុវណ្ណ រតនៈ។ ពួកនឹងចេញពីកម្ពុជានៅថ្ងៃទី ២៧ ខែកក្កដា ២០១៧ ដើម្បីទៅចូលរួមប្រកួតជើងឯកពិភពលោកកីឡាសូរីនហ្ស៊ីកាំប៉ូនៅសហរដ្ឋអាមេរិក ដែលចាប់ផ្ដើមប្រកួតនៅចាប់ពីថ្ងៃទី២៩ តទៅ៕