• 2017-06-05 02:51:26
  • វិភាគ

គ្រូ​ប៉ូលិស​ ប្រាប់​កត្តា​​ដែល​​ អ៊ុល រ៉ាវី មិន​បាន​ជាប់​ជម្រើស​ជាតិ

  • 2017-06-05 02:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក នុត សូនី គ្រូ​បង្វឹក​ក្រុម​ប៉ូលិស​ប្រាប់​កត្តា​​​​ អ៊ុល រ៉ាវី មិន​បាន​ជាប់​ជម្រើស​ជាតិ សម្រាប់​ការ​ប្រមូល​ផ្ដុំ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ នា​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០ នាទី។

លោក នុត សូនី

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា អ៊ុល រ៉ាវី ​អាច​លេង​បាន​នៅ​តំបន់​បម្រើ​ក៏​បាន ​​ប្រយុទ្ធ​ក៏​បាន និង​ការពារ​ក៏​បាន ដូច្នេះ​រូប​គេ​គួរ​តែ​អាច​ជាប់​ជម្រើស​ជាតិ​។ ​កត្តា​មួយ​ចំនួន​ដែល​កីឡាករ​រូប​នេះ​មាន​ការ​​កែប្រែ​ និង​ធ្វើ​​បាន​ល្អ​នៅ​ពេល​​ហ្វឹកហាត់​គឺ ការ​បញ្ជូន​បាល់ និង​ភាព​ឆ្លាតវៃ​នៅ​លើ​ទីលាន។ ​

​លោក​បញ្ជាក់​ថា មុន​ពេល​​គ្រូ​ជម្រើស​ជាតិ​លោក Leonardo Vitorino ​ប្រកាស​ឈ្មោះ​កីឡាករ​ ២៥ នាក់​ចុង​ក្រោយ​លោក​គិត​ថា អ៊ុល​ រាវី ប្រហែល​ជា​អាច​ជាប់​ជម្រើស​ជាតិ​ជា​មួយ​មិត្ត​រួម​ក្រុម ទិត្យ ឌីណា, ស៊ុន វាន់ដេត និង នួន បូរី​។ ប៉ុន្តែ​ប្រហែល​​មក​ពី​​បញ្ហា​​មួយ​ដែល​ រ៉ាវី ធ្វើ​ឲ្យ​គ្រូ​ជម្រើស​ជាតិ​មិន​ពេញ​ចិត្ត​គឺ ​បញ្ចេញ​​កាយវិការ​ខឹង​មិត្ត​រួម​ក្រុម​ ដូច​ជា​មិន​ចង់​រត់​ជា​ដើម​នៅ​ពេល​ក្រុម​ធ្វើ​មិន​​សូវ​បាន​ល្អ។

​ក្រុម​ជម្រើស​ជាតិ​បាន​ប្រមូល​ផ្ដុំ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៧ ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

អ៊ុល រ៉ាវី (លេខ១០)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់