• 2017-04-09 02:35:22
  • បាល់ទាត់

Chelsea សង្ឃឹម​លើក​ពាន​កាន់តែ​ខ្ពស់​ក្រោយ​ឈ្នះ Bournemouth ៣-១

  • 2017-04-09 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បន្ត​គម្លាត​៧​ពិន្ទុ​ពី Tottenham Hotspur នៅ​សប្ដាហ៍​ទី​៣១​ បន្ទាប់​ពី​យក​ឈ្នះ Bournemouth រហូត​ ៣-១។

គ្រាប់​ទី​មួយ​របស់​ Chelsea កើត​ឡើង​​នាទី១៧​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ Adam Smith បន្ទាប់​ពី​ព្យាយាម​រារាំង​ការ​ស៊ុត​របស់ Costa។ នៅ​នាទី​ទី​២០ Hazard បាន​អូស​ដាច់​អ្នក​ចាំទី​ហើយ​ស៊ុត​ឲ្យ​ Chelsea នាំ​មុខ ២-០។ យ៉ាង​ណា​ក៏​ដោយ​នាទី​៤២ Joshua King ស៊ុត​មួយ​ជើង​ពី​ចម្ងាយ​ឲ្យ Bournemouth បាន​មួយ​គ្រាប់​វិញ។

នៅ​វគ្គ​ទី​ពីរ​ក្រុម​ទាំង​សងខាង​មិន​សូវ​មាន​ឱកាស​ល្អៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ តែ​នាទី៦៨​ ខ្សែ​បម្រើ​ Alonso ទាត់​បាល់​ Free Kick បញ្ចូល​ទី​យ៉ាង​ល្អ​ជួយ​ Chelsea នាំ​មុខ​ ៣-១ ហើយ​ធានា​៣​ពិន្ទុ​​រហូត​ដល់​ចប់​ការ​ប្រកួត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់