• 2017-03-27 09:15:35
  • បាល់ទាត់

Costa រង​របួស​​ពេល​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​អេស្ប៉ាញ​

  • 2017-03-27 09:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costa បាន​ជួប​បញ្ហា​របួស​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​។

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ប្រេស៊ីល​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ទីលាន​ហ្វឹកហាត់​ក្រោយ​រក​ឃើញ​ថា​មាន​បញ្ហា​​ខ្មង​ជើង​ ហើយ​បច្ចុប្បន្ន​កំពុង​ស្កេន​​​របួស​នៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ​។ យ៉ាង​ណា​ក៏​ដោយ​ Costa នៅ​តែ​មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ប៉ះ​មាន់គក​បារាំង​ក្នុង​ជំនួប​មិត្តភាព​យប់​ថ្ងៃ​អង្គារ​។

កីឡាករ​វ័យ ២៨​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ហើយ​ឲ្យ​ អេស្ប៉ាញ​ក្នុង​យុទ្ធនាការ​ជម្រុះ​ World Cup នៅ​រុស្ស៊ី​ ហើយ​កាល​ពី ​ថ្ងៃ​សុក្រ​ រូប​គេ​ស៊ុត​បាន​១​គ្រាប់​ ក្នុង​ជ័យជម្នះ​ ៤-១ ទល់​ជម្រើស​ជាតិ​អ៊ីស្រាអែល៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់