• 2017-01-19 02:15:27
  • ព័ត៌មាន

អីយ៉ា! សាកល​វិទ្យាល័យ​ RUPP បើក​បង្ហាត់​កីឡា​ការ៉ាតេ​ដោយ​ឥត​គិត​ថ្លៃ ​

  • 2017-01-19 02:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​បាន​ប្រកាស​បើក​វគ្គ​បណ្តុះបណ្តាល​កីឡា​ការ៉ាតេ-ដូ​ដោយ​ឥត​គិត​ថ្លៃ​​ដែល​នឹង​ចាប់​ផ្តើម​ចុះ​ឈ្មោះ​នា​ខែ​កុម្ភៈ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។ តាម​លិខិត​ប័ណ្ណ​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹង​ថា​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​ (RUPP)​នឹង​រៀប​ចំ​​បើក​វគ្គ​បណ្តុះ​បណ្តាល​​កីឡា​ការ៉ាតេ-ដូ​ (KARATE-D0)​គ្រប់​គ្រង​បច្ចេកទេស​ដោយ​លោក​គ្រូ​មក​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ និង​ខ្សែក្រវាត់​ពី​ប្រទេស​ជប៉ុន។ ​តាម​សេចក្តី​ជូន​ដំណឹង​នេះ​ សូម​និស្សិត​ មហាជន​ប្រញាប់​ឡើង​​ដើម្បី​ចុះ​ឈ្មោះ​ឲ្យ​បាន​រួសរាន់​ ពី​​ថ្ងៃ​​ឈប់​​ទទួល​​ការ​ចុះ​ឈ្មោះ​ ថ្ងៃ​ទី​០២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ វេលា​ម៉ោង​៥ល្ងាច។ ចូល​រៀន​ថ្ងៃ​ទី​០៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៥​ល្ងាច​ នៅ​អគារ​ដំបូល​ទូក៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់