• 2017-01-16 23:01:00
  • បាល់ទាត់

​សំអឿន ពិដោរ បក​ស្រាយ​ទំនាក់​ទំនង​រវាង​ខ្លួន និង​​ ហែមថុន ​វិទីនី

  • 2017-01-16 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​​បម្រើ​របស់​ក្រុម​ជម្រើស​​ជាតិ​កម្ពុជា សំ​អឿន ពិដោរ ​​​បាន​ច្រាន​ចោល​ចំពោះ​ពាក្យ​​​ចចាមអារ៉ាម​ ដែល​​ថា ​រូប​គេ និង​កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ ហែមថុន ​វិទីនី ​​មាន​ទំនាក់​ទំនង​​ស្នេហា​​នឹង​គ្នា។

​​​អតីត​យុវជន​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ ២៣ ឆ្នាំ​ សំអឿន ពិដោរ ​បាន​​ប្រាប់​​ថា ​​ពាក្យ​ដែល​គេ​លើក​ឡើង​នោះ​មិន​មែន​ជា​ការ​ពិត​ទេ។ តាម​ពិត​ទៅ​រូប​គេ និង​កញ្ញា​ ហែមថុន ​វិទីនី ជា​មិត្តភ័ក្ដិ​​ច្រើន​ឆ្នាំ​ហើយ​ពោល​គឺ​​ប្រហែល​ជា​៦​ឆ្នាំ​​ហើយ។ ចំពោះ​រូប​ភាព​​នៃ​ការ​ផុស និង​ពាក្យ​​សរសេរ​នៅ​​លើ​បណ្ដាញ​សង្គម​នោះ​គ្រាន់​​តែ​​ជា​ការ​​កម្សាន្ត​ក្នុង​ន័យ​មិត្ត​ភាព​ប៉ុណ្ណោះ ប៉ុន្តែ​​គ្មាន​​ទំនាក់​ទំនង​ស្នេហា​​អ្វី​ឡើយ។

​​ពិដោរ បន្ថែម​ថា ​​​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​​មែន​ទែន ​នៅ​ពេល​ឃើញ Page ​កីឡា​មួយ​សរសេរ​​ពី​ទំនាក់​ទំនង​រវាង​រូប​គេ និង​​ ទីនី។ ​ចុង​ក្រោយ​​កីឡាករ​​បាល់ទាត់​ជម្រើស​ជាតិ​រូប​នេះ​សូម​សំណូមពរ​ ​​ដល់​បណ្ដាយ​ផ្សព្វផ្សាយ​​ទាំងឡាយ បើ​មិន​មាន​ដឹង​រឿង​អ្វី​ច្បាស់​នោះ​ទេ សូម​កុំ​​ផ្សព្វផ្សាយ​អាច​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​​កីឡាករ-កីឡា​ការិនី​៕ ​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់