• 2016-12-26 08:38:38
  • បាល់ទាត់

Conte ​ប្រាប់​មូលហេតុ​ជំរុញ​ឲ្យ​កីឡាករ​ផឹក​ស្រាបៀ​ក្រោយ​ប្រកួត​ចប់​

  • 2016-12-26 08:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antonio Conte បាន​បង្ហើប​ពី​យុទ្ធ​សាស្ត្រ​កម្រ​ឃើញ​គឺ​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ​ Chelsea ទាំង​អស់​ផឹក​ស្រាបៀ​ក្រោយ​លេង​ចប់​រៀង​រាល់​ប្រកួត​។

ការ​ជម្រះ​មន្ទិល​សង្ស័យ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ បន្ទាប់​ពី​​ Diego Costa ត្រូវ​គេ​ថត​បាន​កាន់​ដប​ស្រាបៀ​ជាមួយ​មិត្ត​រួម​ក្រុម​ David Luiz ក្រោយ​ចប់​ការ​ប្រកួត​យក​ឈ្នះ​ West Brom ១-០ កាល​ពី​សប្ដាហ៍​កន្លង​ទៅ។

មូលហេតុ​ដែល​កីឡាករ​សញ្ជាតិ​ដើម​ប្រេស៊ីល​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ធ្វើ​ដូច្នេះ ត្រូវ Conte បក​ស្រាយ​ថា​ដើម្បី​បង្កើន​ជាតិ​ទឹក​ក្នុង​ខ្លួន​ឡើង​វិញ។ "ក្រោយ​ចប់​ការ​ប្រកួត​ អ្នក​អាច​ផឹក​កូឡា ឬ ស្រាបៀ​១​ដប​ដើម្បី​បង្កើន​ជាតិ​ទឹក​ ប៉ុន្តែ​បាន​តែ​១​ដប​ ប៉ុណ្ណោះ​មិន​អាច​ច្រើន​បាន​ទេ”។ Antonio Conte បាន​ដូច្នេះ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់